សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៖ «គ្រាប់ពេជ្រ៥គ្រាប់ ដែលពុកម៉ែកែច្នៃដោយផ្ទាល់ដៃ។

ដុំថ្មនឹងមានតម្លៃបន្ថែម ប្រសិនយើងចេះកែច្នៃវា និងប្រើប្រាស់វាឲ្យមានប្រយោជន៍។ មាស ឬពេជ្រនឹងគ្មានតម្លៃ ឬតម្លៃតិចប្រសិនយើងមិនចេះកែច្នៃ ឬយកវាទៅទុកចោល។

ទោះមាន ឬក្រត្រូវខិតខំឲ្យកូនចៅរៀនសូត្រមានចំណេះដឹងមានសីលធម៌ គុណធម៌ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយពោលគឺឲ្យពួកគេកសាងអំពើល្អជាប់ជានិច្ច។

បទពិសោធន៍ត្រូវយកចិត្តទុកដាក់បំផុត គឺកូនអ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិដែលអាងលើអំណាចឪពុកម្តាយ ឬប្រាក់កាសឪពុកម្តាយធ្វើអំពើមិនគប្បីក្នុងសង្គម»៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed