ភ្នំពេញ÷ជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀនបានបាញ់តដៃគ្នាជាមួយកម្លាំងសមត្ថកិច្ចបណ្តាលឱ្យស្លាប់សមត្ថកិច្ចម្នាក់និងជនសង្ស័យម្នាក់ ដោយប្រតិបត្តិការនេះកើតឡើងវេលាម៉ោង៤ល្ងាចថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ នៅចំណុចផ្លូវលេខ៣០៤ កែងផ្លូវលេខ ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យជាជនបែកថ្នាំម្នាក់បានយកកាបិតដេញចាក់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ។ ភ្លាមៗនោះកម្លាំងចម្រុះនគរបាលអធិការដ្ឋានខណ្ឌបឹងកេងកង បានចុះអន្តរាគមន៍ស្រាប់តែជនសង្ស័យដេញចាក់សមត្ថកិច្ចនិងដណ្តើមបានកាំភ្លើងពីសមត្ថកិច្ចក៏បានបាញ់ស្រោចទៅកងកម្លាំងសមត្ថកិច្ចម្នាក់រងរបួសធ្ងន់ធ្ងរ ។ ដោយស្ថានភាពកាន់តែតាន់តឹងសមត្ថកិច្ចបានសម្រេចបាញ់តដៃដើម្បីការពារខ្លួន បណ្តាលឱ្យជនសង្ស័យស្លាប់នៅក្នុងថ្លុកឈាមតែម្តង ។
ប្រភពបន្តថា ក្រោយកើតហេតុសមត្ថកិច្ចដែលរងរបួសក្នុងហេតុការណ៍នេះត្រូវបានស្លាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកសពជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពិនិត្យជាក់ស្តែងនិងបន្តទៅតាមនិធីច្បាប់៕