ខេត្តកណ្ដាល÷កាលពីរសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ ប្រជាពលរដ្ឋក្រុងតាខ្មៅ សម្ដែងការត្រេកអរ និងអរគុណ ដល់កម្លាំងសមត្ថកិច្ចអធិការនគរបាលក្រុងតាខ្មៅ ដែលបានបង្ក្រាបមេឆ្នោតកន្ទុយលេខវៀតណាម ០២នាក់ រួមមាន÷១,ឈ្មោះសរ សុគន្ធី ជាអ្នកកត់ឆ្នោតកន្ទុយលេខវៀតណាមយ៉ាង សកម្ម នៅផ្សារតាខ្មៅថ្មីនិង២,ឈ្មោះភួង សុភា ជាអ្នកកត់ឆ្នោតកន្ទុយលេខវៀតណាមយ៉ាងសកម្ម នៅផ្សារតាខ្មៅចាស់។ ស្របពេល នេះមានសេចក្តីរាយការណ៍ថា មេឆ្នោតទាំងពីរនាក់នោះកំពុងរកច្រកចេញហើយ។

លោកយី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែង អ្នកកាសែតឲ្យដឹងថា កម្លាំងនគរបាលអធិការនគរបាលក្រុងតាខ្មៅ ពិតជាបង្ក្រាបបានករណីអ្នកកត់ឆ្នោតកន្ទុយ លេខវៀតណាម២នាក់ ពិត ប្រាកដមែន។ លោកបញ្ជាក់ថា ចំពោះអ្នកដែលប្រព្រឹត្តនឹងត្រូវកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ យ៉ាងណាក៏ដោយ រហូតដល់រសៀលថ្ងៃទី២៩ ខែសីហា  ស្ត្រីអ្នកកត់ឆ្នោតទាំងពីររូបមិនទាន់ត្រូវបានបញ្ជូនចេញពីអធិការដ្ឋាននគរបាលក្រុងតាខ្មៅនៅឡើយទេ។

ផ្ទុយទៅវិញ បើតាមប្រភពព័ត៌មានពីពលរដ្ឋនៅតាមតុកាហ្វេខ្សិបប្រាប់ថា ប្រហែលជាមិនមានចំណាត់ការតាមផ្លូវច្បាប់ លើស្ត្រី២នាក់ដែលជាអ្នកកត់ឆ្នោតកន្ទុយ លេខវៀតណាមនោះទេ ។ ប្រភពខ្សិបថា មានគេកំពុងរត់ការឱ្យស្ត្រីទាំង២នាក់ បាននៅក្រៅសំណាញ់ច្បាប់។ អាជ្ញាធរមានសមត្ថកិច្ចអាចនឹងសម្របសម្រួលតាមរយៈលេសនៃការអប់រំណែនាំចំពោះអ្នកកត់ត្នោតទាំងពីរនាក់នេះដើម្បីឲ្យមានសេរីភាពឡើងវិញ។ ក្រោយខ្នងនៃការដោះលែងអាចត្រូវទូទាត់ជាផលប្រយោជន៍អ្វីម្យ៉ាង ដែលអ្នកកាសែតមិនអាចដឹង។ ប៉ុន្តែប្រជាពលរដ្ឋមានមន្ទិលសង្ស័យប្រសិនបើមេឆ្នោតទាំងពីរនាក់ត្រូវបានដោះ លែងឲ្យមានសេរីភាពដោយប្រការណាមួយនោះ។

ការបង្ក្រាបករណីល្បែងស៊ីសងដោយកម្លាំងនគរបាលក្រុងតាខ្មៅខាងលើនេះ ហាក់ដូចជាមានការលាក់បាំងមិនបញ្ចេញព័ត៌មានពីស្នាដៃរបស់ខ្លួនឲ្យប្រជាពលរដ្ឋបានដឹងឱ្យទូលំទូលាយនោះទេ ហាក់ដូចជាមានអ្វីជាអាថ៌កំបាំង។ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងតាខ្មៅមានការត្រេកអរ និងអរគុណ ចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងក្រុងតាខ្មៅ ដែលបានធ្វើការបង្ក្រាបទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាម ដុះស្លែរទាំងពីរកន្លែងនេះ។ ប៉ុន្តែ មិនគួរឱ្យជឿសោះថា ស្ត្រីទាំង២នាក់ នឹងត្រូវដោះលែងស្ងាត់ៗនោះ។ យ៉ាងណាក៏ដោយគេរំពឹងថា អធិការនគរបាលក្រុងតាខ្មៅមិនដោះលែងស្ត្រីទាំងពីររូបក្នុងបុព្វហេតុផលប្រយោជន៍ណាមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនមិនសប្បាយ ចិត្តនោះទេ។

ពលរដ្ឋសង្ឃឹមយ៉ាងមុតមាំ អាជ្ញាធរនគរបាលក្រុងតាខ្មៅ និងចាត់វិធានការយ៉ាងតឹងរឹង ទៅ លើមេល្បែងឆ្នោតកន្ទុយលេខវៀតណាមទាំងពីរនាក់ជាក់ជាមិនខាន៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed