ខេត្តកំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅអគារសាលាខេត្តកំពង់ស្ពឺ សាលប្រជុំ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងអ្នកសារព័ត៌មាននៅក្នុងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងពិធីដ៏មហោរលារឹកនោះដែរឯកឧត្តម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអភិបាលរងខេត្តទទួលបន្ទុកវិស័យព័ត៌មាន លោកស្រីប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានយកអស់កម្លាំងកាយចិត្តក្នុងការបំពេញការងារតាមតួរនាទី និងភារកិច្ច ក្នុងរយៈពេលកន្លងមកលើវិស័យព័ត៌មាន ធ្វើឲ្យវិស័យព័ត៌មានបានដើរតួយ៉ាងសំខាន់ និងយ៉ាងសកម្ម ក្នុងការប្រមូលព័ត៌មាន កាត់រូបវីដេអូ សរសេរអត្ថបទ សម្រាប់ទូរទស្សន៍រដ្ឋ និងឯកជន  និងបានបញ្ចូលសំឡេង ធ្វើវីដេអូខ្លី បង្ហោះតាមបណ្ដាញសង្គម បញ្ចាំងស្លាយក្នុងសួន តាមមាត់ស្ទឹង បានបង្ហាញពីសកម្មភាពថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ដែលមកបំពេញបេសកកម្មក្នុងខេត្តកំពង់ស្ពឺ ពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ដូច្នេះក៏នៅពេលដែលឯកឧត្តមបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ និងអ្នកសារព័ត៌មានទូរទស្សន៍ឯកជន ប្រពន្ធផ្សព្វផ្សាយបណ្ដាញសង្គម មាន facebook- facebook tv – youtube – តេឡេក្រាម និងCoolApp។

ឯកឧត្តមអភិបាលខេត្តបានបន្តថា÷ សូមលោកលោកស្រីជាតំណាងទូរទស្សន៍រដ្ឋ ឯកជន និងអគ្គនាយក អគ្គនាយករង ទូរទស្សន៍អនឡាញ ដែលមានវត្តមានក្នុងខេត្តកំពង់ស្ពឺទាំងអស់ ត្រូវខិតខំផ្សព្វផ្សាយតំបន់ទេសចរណ៍ និងសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងអ្នកវិនិយោគទុនមកបណ្ដាក់ទុនក្នុងខេត្តកំពង់ស្ពឺរបស់យើង កាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តមួយនេះ មានការងារធ្វើយ៉ាងច្រើន ក្នុងគោលបំណងលើកស្ទួយជីវភាពគ្រួសារ សង្គមជាតិរបស់ខ្លួនឱ្យកាន់តែមានភាពស៊ីវិល័យ។

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា សូមឱ្យបណ្ដាញសង្គមទូរទស្សន៍រដ្ឋ និងឯកជន នៅក្នុងខេត្តកំពង់ស្ពឺទាំងអស់ចូលរួមផ្សព្វផ្សាយរឿងស៊ីអិលវី (CLV) ឌីធីអេ (DTA ) ដែលក្រុមអគតិមួយចំនួនបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានកាត់ទឹកដីខេត្តចំនួន៤ ខេត្តនៅភូមិភាគឥសានទៅឲ្យបរទេសនោះ គឺវាមិនពិតនោះទេ គឺពួកគេ(មាននិន្នាការប្រឆាំង) បានបំភ្លើស បំភ្លៃ និងមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាកើតចេញពីការបោះឆ្នោតស្របច្បាប់។

សូមបងប្អូនអ្នកសារព័ត៌មានទាំងអស់នៅទូទាំងខេត្តកំពង់ស្ពឺ ត្រូវផ្សព្វផ្សាយភាពពិតជាក់ស្ដែង មិនផុតកុហក បំភ្លៃមតិសាធារណៈ ចេតនាអុចអាល ធ្វើឲ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្លក់សង្គ្រាម ផ្ទុយទៅនឹងវិជ្ជាជីវៈរបស់ខ្លួន៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed