Month: July 2024

អាជ្ញាធរស្រុកមណ្ឌលសីមាបញ្ជាឲ្យផ្អាកសកម្មភាពសាងសង់លំនៅដ្ឋានខុសច្បាប់តែម្ចាស់សំណង់នៅតែធ្វើ

(កោះកុង) ៖ អាជ្ញាធរស្រុកមណ្ឌលសីមា បានចេញលិខិតផ្អាកការសាងសង ដែលមានម្ចាស់ឈ្មោះ សាន ប៊ុនរ៉ុង ​ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បង្កប់ឲ្យផ្អាកសកម្មភាពសាងសង ហើយត្រូវមកសុំច្បាប់សាងសង់ពីអាជ្ញាធរ និងជំនាញពាក់ព័ន្ធ។​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែម្ចាស់សំណងរូបនេះហាក់មិនខ្វល់ជាមួយលិខិតអាជ្ញាធរស្រុកមណ្ឌលសីមាឡើយ ។ ដោយ សំអាងថា ខ្លួនជួសជុលផ្ទះចាស់ គ្រាន់តែប្តូរពីឈើមកថ្មីប៉ុណ្ណោះ ។ មន្ត្រីសាលាឃុំប៉ាក់ខ្លងម្នាក់បាននិយាយក្នុងលក្ខន្ធមិនបញ្ចេញអត្តសញ្ញាយ៉ាងដូច្នេះថា «តាមផ្លូវច្បាប់រាល់សំណង់ត្រូវតែធ្វើការសុំច្បាប់សាងសង់ជាមុន ទើបអាចធ្វើការសាងសង់បាន ។ បើម្ចាស់សំណង់រូបណា ហ៊ានសាងសង់មុនច្បាប់អនុញ្ញាតនោះ គឺជាទង្វើខុសពីផ្លូវច្បាប់បាត់ទៅហើយ។ តែបើនូវបន្តលួចសាងសង់ដោយគ្មានច្បាប់ទៀត នោះគឺជាទង្វើខុសច្បាប់ទាំងស្រុងតែម្តង។ ម្ចាស់សំណង់ត្រូវតែទទួលខុសត្រូវទាំងស្រុង…

ពិព័រណ៍ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នឹងផ្តល់ជូន អ្នកចូលរួម កូនឈើ ក្នុងមួយនាក់ ១០ដើម

(ភ្នំពេញ) ៖ក្រសួងបរិស្ថាន នឹងរៀបចំ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោ ទីស្ដីការក្រសួងបរិស្ថាន និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត ។ ជាមួយនិងព្រឹត្តិការណ៍នេះ ក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូ បានរៀបចំកូនឈើចម្រុះចំនួន ៤៤,៥០០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមកទស្សនាការតាំងពិព័រណ៍ផ្សព្វផ្សាយ ដោយអ្នកចូលរួមនិងទទួលបានកូនឈើក្នុងមួយនាក់ ១០ដើម ដើម្បីយកទៅដាំនៅគេហដ្ឋាន ទីសាធារណៈ…

លោក កែវ រតនៈ ស្នើឱ្យមានការគ្រប់គ្រងនិងអភិរក្សដីតំបន់បឹងព្រះពន្លៃឱ្យបានគង់វង្ស ជាសម្បត្តិរួម របស់ប្រជាជនកម្ពុជាទាំងមូល

(ពោធិ៍សាត់) ៖ ដោយសារបឹងព្រះពន្លៃគឺជាសម្បត្តិធម្មជាតិដ៏មានសក្កានុពលមហាសាល របស់ស្រុកតាលោសែនជ័យ ដែល​អាច​ផ្តល់​អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ លោក កែវ រតនៈ ក្នុងនាមប្រធានក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះជួយមូលដ្ឋានខេត្តពោធិ៍ សាត់ បានស្នើ​ឱ្យមាន​ការ​គ្រប់គ្រង​ និងអភិរក្ស​ដី​តំបន់​បឹង​ព្រះពន្លៃ​នេះឱ្យ​បានគង់វង្ស ដែលជាសម្បត្តិរួម ហើយបឹងធម្មជាតិនេះ​មិន​មែន​ជា​កម្ម​សិទ្ធ​ផ្តាច់​មុខ​របស់​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ ឬជនណាម្នាក់ឡើង វាជាសម្បត្តិរួមរបស់ប្រជាជនកម្ពុជាទាំងមូល ប្រសិនបើយើងទាំងអស់គ្នា មិនបានចូលរួមថែរក្សាវាឲ្យបានល្អនោះទេ គឺមានមានន័យថា “យើងគ្មានមាយាទ” ។ ក្នុងនោះ រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចបង្កើតក្រុមការងារដើម្បីចុះត្រួតពិនិត្យ និងធ្វើ​បច្ចុប្បន្ន​ភាព​តំបន់បឹងព្រះពន្លៃ ដើម្បីកសាងផែនទី ក្នុងការស្នើសុំកំណត់ទំហំផ្ទៃបឹងឡើងវិញ និង​រៀប​ចំ​ផែនការ គ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សវប្បធម៌ប្រវត្តិសាស្ត្រ…

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបថ្វាយសារថ្លែងអំណរព្រះរាជគុណ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានប្រោសព្រះរាជ ទានព្រះរាជទ្រព្យ ចំនួន ៦ពាន់ដុល្លារសហរដ្ឋអាមេរិក ដល់កាកបាទក្រហមកម្ពុជា សម្រាប់ឆមាសទី២ ឆ្នាំ ២០២៤។

បង្ក្រាបល្បែង សុីសងខុសច្បាប់១ករណីនៅខណ្ឌ៧មករា ឃាតខ្លួនមនុស្ស១០នាក់

(ភ្នំពេញ) ៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌ កំរិត ស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំង បង្កប់លួចលាក់បេីកល្បែង សុីសង ប្រភេទជល់មា់អនឡាញ និងបៀក្រាត ជាដើម ដកហូតវត្ថុតាង រួមមាន កំព្យូទ័រ ទូរទស្សន៍ និងឃាត់ខ្លួនមនុស្សចំនួន១០នាក់។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង២២និង០០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌ កំរិត…

ផ្ទះ១ខ្នងត្រូវភ្លើងឆេះអស់ទាំងស្រុងខណៈឪពុកម្ដាយទៅលក់បន្លែនៅផ្សារទុកកូនបីនាក់ចាំ

(ខេត្តកំពង់ស្ពឺ )៖ គ្រួសារមួយទុកកូនបីនាក់ចាំផ្ទះដោយឪពុកម្ដាយទៅលក់បន្លែនៅផ្សារស្រាប់តែភ្លើងធូបនោះឆេះរាលបណ្ដាលឲ្យឆាបឆេះផ្ទះនឹងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង០៣និង៥៥នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដែលករណីគ្រោះអគ្គិភ័យនេះបណ្ដាលឱ្យផ្ទះ១ខ្នង នៅភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវឆេះទាំងស្រុង។ ប្រភពបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ លី វណ្ណ ភេទ ប្រុស អាយុ ៤០ ឆ្នាំនិងប្រពន្ធឈ្មោះ សេង សុភ័ក្រ្ក អាយុ ៣៨ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបណ្ដាល ឲ្យ ខូចខាតរួមមាន…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ អ្វីដែលយើងបាន និងកំពុងធ្វើនេះ គឺជាការបន្សល់ទុកកេរតំណែលប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលរឹតតែពោរពេញដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ សម្រាប់អ្នកជំនាន់ក្រោយ

(ភ្នំពេញ) ៖ លោក ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈបានថ្លែងក្នុងបទឧទ្ទេសនាម នៃវគ្គអប់រំនយោបាយកម្រិត២ ជំនាន់ទី១១ នៅវិមាន៧មករា ថា អ្វីដែលយើងបាន និងកំពុងធ្វើនេះ គឺជាការបន្សល់ទុកកេរតំណែលប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលរឹតតែពោរពេញដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ សម្រាប់អ្នកជំនាន់ក្រោយ។ លោកឧបនាយករដ្ឋមន្ត្រីបាន សង្កត់ធ្ងនថា៖ “ខ្ញុំមានឱកាសចែករំលែកខ្លឹមសារនានាជូនទៅដល់សិក្ខាកាម ក្នុងស្មារតីនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលផង និងការគាំទ្រដល់គោលនយោបាយរបស់គណបក្សជារួមផង” ។ នេះបើយោងតាមសំណេរដែលលោកឧបនាយករដ្ឋមន្ត្រី បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ២០២៤នេះ។ លោក ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា តាមរយៈសាវតា និងដំណាក់កាលនានានៃវិស័យមុខងារសាធារណៈដែល “ខ្ញុំបានចែករំលែក…

ត្រាំ ចំអកថា លោក បៃដិន នឹងបោះបង់ការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក

លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ ចំអកថា បន្ទាប់ពីការជជែកដេញដោលកាលពីថ្ងៃទី២៧ ខែមិថុនាកន្លងទៅនេះ ប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាច លោក ចូ បៃដិន (Joe Biden) អាចនឹងចាកចេញពីការប្រកួតប្រជែងបោះឆ្នោតជ្រើសរើសប្រធានាធិបតី ហើយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នឹងចូលកាន់តំណែងជំនួសវិញ។ លោក ត្រាំ បាននិយាយដូចដែលបានដកស្រង់ដោយគេហទំព័រ Daily Beast ថា «គាត់…

ប្រជាជនអាល្លឺម៉ង់ច្រើនជាងពាក់កណ្តាលយល់ថា ការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែនមិនមែនជាគំនិតល្អ

ការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃពុធថា ជាងពាក់កណ្តាលនៃប្រជាជនអាល្លឺម៉ង់ (៥៤%) មិនបានចាត់ទុកថា ការឱ្យប្រទេសអ៊ុយក្រែនចូលរួមជាមួយសហភាពអឺរ៉ុបជាគំនិតល្អនោះទេ។ យោងតាមការស្ទង់មតិនេះ ឱ្យដឹងថា ពាក់កណ្តាលនៃប្រជាជនប៊ុលហ្គារីមានទស្សនៈដូចគ្នាទៅនឹងប្រជាជនអាល្លឺម៉ង់ដែរ ហើយដូចគ្នាទៅនឹងប្រជាជនឆេកចំនួន ៤៨% ប្រជាជនបារាំងចំនួន ៤០% និងប្រជាជនក្រិចចំនួន ៣៩%។ ការស្ទង់មតិនោះបង្ហាញថា ប្រជាជននៅប្រទេសហូឡង់ (៣៦%) ប៉ូឡូញ (៣១%) ស៊ុយអែត (២៨%) អេស្តូនី (២៧%) អេស្បាញ (២៤%) និងព័រទុយហ្គាល់ (២០%) ក៏ប្រឆាំងនឹងការចូលរួមរបស់ទីក្រុងគៀវទៅក្នុងប្លុកនេះដែរ។ ការស្ទង់មតិនេះធ្វើឡើងនៅដើមខែឧសភា ក្នុងចំណោមមនុស្សចំនួន…

ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បើកកិច្ចប្រជុំលើកទី១ ដើម្បីជំរុញ និងលើកកម្ពស់សុខុមាលភាព សណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ

( ភ្នំពេញ)៖ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.) បានបើកកិច្ចប្រជុំលើកទី១ ដើម្បីជំរុញ និងលើកកម្ពស់សុខុមាលភាពសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ តាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងអោយមានសណ្តាប់ធ្នាប់ល្អ។ កិច្ចប្រជុំដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារ និងសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារ។ កិច្ចប្រជុំនាឱកាសនេះក៏មានការអញ្ជើញចូលរួមពីតំណាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ,…

You missed