(កោះកុង) ៖ អាជ្ញាធរស្រុកមណ្ឌលសីមា បានចេញលិខិតផ្អាកការសាងសង ដែលមានម្ចាស់ឈ្មោះ សាន ប៊ុនរ៉ុង ​ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បង្កប់ឲ្យផ្អាកសកម្មភាពសាងសង ហើយត្រូវមកសុំច្បាប់សាងសង់ពីអាជ្ញាធរ និងជំនាញពាក់ព័ន្ធ។​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែម្ចាស់សំណងរូបនេះហាក់មិនខ្វល់ជាមួយលិខិតអាជ្ញាធរស្រុកមណ្ឌលសីមាឡើយ ។ ដោយ សំអាងថា ខ្លួនជួសជុលផ្ទះចាស់ គ្រាន់តែប្តូរពីឈើមកថ្មីប៉ុណ្ណោះ ។

មន្ត្រីសាលាឃុំប៉ាក់ខ្លងម្នាក់បាននិយាយក្នុងលក្ខន្ធមិនបញ្ចេញអត្តសញ្ញាយ៉ាងដូច្នេះថា «តាមផ្លូវច្បាប់រាល់សំណង់ត្រូវតែធ្វើការសុំច្បាប់សាងសង់ជាមុន ទើបអាចធ្វើការសាងសង់បាន ។ បើម្ចាស់សំណង់រូបណា ហ៊ានសាងសង់មុនច្បាប់អនុញ្ញាតនោះ គឺជាទង្វើខុសពីផ្លូវច្បាប់បាត់ទៅហើយ។ តែបើនូវបន្តលួចសាងសង់ដោយគ្មានច្បាប់ទៀត នោះគឺជាទង្វើខុសច្បាប់ទាំងស្រុងតែម្តង។ ម្ចាស់សំណង់ត្រូវតែទទួលខុសត្រូវទាំងស្រុង នូវរាល់ផលប៉ះពាល់នានាចំពោះមុខច្បាប់ ។ ប្រសិនបើអាជ្ញាធរអនុវត្តច្បាច់តាមនីតិវិធី រាល់ការខួចខាត់នឹងមិនទទួលបានសំណងអ្វីត្រឡប់ទៅវិញទេ» ។

ពាក់ព័ន្ធករណីសាងសង់សំណង់រឹងមាំខាងលើ ម្ចាស់សំណង់ សាន ប៊ុនរ៉ុង អះអាងថា សំណង់របស់លោក គឺលោកធ្វើការជួសជុលឡើងវិញ ។ ដោយពីមុនជាសំណង់ប្រភេទឈើ តែឥឡូវជួសជុលរូបលោកបានរៀបជាថ្មវិញ ។

សាន ប៊ុនរ៉ុង បន្តថា ជំនាញភូមិបាលស្រុកមណ្ឌលសីមា បានអនុញ្ញាតអោយខាងលោក ធ្វើបណ្តើរៗទៅ ចាំខាងភូមិបាលជាអ្នករត់ការសុំច្បាប់អោយតាមក្រោយ បើមិនជឿទេ អោយសួរទៅឈ្មោះ អូន ជំនាញភូមិបាលទៅដឹងហើយ ។

ជាមួយគ្នានេះដែរ លោក រស់ ស៊ីថា ប្រធានភូមិបាលស្រុកមណ្ឌលសីមា បានអះអាងថា សំណង់របស់លោក សាន ប៊ុនរ៉ុង ពុំមានច្បាប់អនុញ្ញាតនោះទេ សំណង់នេះសាងសង់ខុសច្បាប់ទាំងស្រុង គឺសង់លើចំណីផ្លូវសាធារណៈថែមទៀតផង។ បើទោះបីម្ចាស់សំណង់ចង់សុំច្បាប់សាងសង់ ក៏ជំនាញពុំអនុញ្ញាតច្បាប់អោយបានដែរ ។ លុះត្រាម្ចាស់សំណង់ឯកភាពតាមជំនាញ ព្រោះសំណង់របស់គាត់(សាន ប៊ុនរ៉ុង) បានសាងសង់នៅលើចំណីផ្លូវសាធារណៈ ហើយខាងជំនាញ និងអាជ្ញាធរ បានចុះទៅធ្វើការហាមឃាត់ និងធ្វើកិច្ចសន្យាម្តងរួចហើយដែរ ។

ដោយឡែក អភិបាលរងស្រុកមណ្ឌលសីមាលោក ប៉ែន ប៊ុនឈួយ បានបញ្ជាក់ថា សំណង់នេះលោកបានអោយខាងជំនាញ និងអាជ្ញាធរមូលដ្ឋាន ចេញលិខិតផ្អាកហើយ។ បើម្ចាស់ទីតាំងនៅតែបន្តធ្វើដោយពុំព្រមស្តាប់ ហើយបន្តសាងសង់ គឺខាងអាជ្ញាធរ និង អនុវត្តវិធានការរដ្ឋបាល  ដូចជាមានការដកហូតនូវសម្ភារៈសាងសង់នានាជាដើម ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ អាជ្ញាធរស្រុកមណ្ឌលសីមា និងជំនាញពាក់ព័ន្ធ បានចេញលិខិតផ្អាកការដ្ឋាន សាងសង់ដែលម្ចាស់ ឈ្មោះ សាន ប៊ុនរ៉ុង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយសសំណង់របស់គាត់នៅពុំទាន់មានលិខិតអនុញ្ញាតសាងសង់នៅឡើយ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed