(ខេត្តកំពង់ស្ពឺ )៖ គ្រួសារមួយទុកកូនបីនាក់ចាំផ្ទះដោយឪពុកម្ដាយទៅលក់បន្លែនៅផ្សារស្រាប់តែភ្លើងធូបនោះឆេះរាលបណ្ដាលឲ្យឆាបឆេះផ្ទះនឹងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង០៣និង៥៥នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដែលករណីគ្រោះអគ្គិភ័យនេះបណ្ដាលឱ្យផ្ទះ១ខ្នង នៅភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវឆេះទាំងស្រុង។

ប្រភពបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ លី វណ្ណ ភេទ ប្រុស អាយុ ៤០ ឆ្នាំនិងប្រពន្ធឈ្មោះ សេង សុភ័ក្រ្ក អាយុ ៣៨ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបណ្ដាល ឲ្យ ខូចខាតរួមមាន ១-ឆេះផ្ទះចំនួន ០១ខ្នង ទំហំ ៤មX៥ម ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តា ខូច ខាតទាំងស្រុង និងបណ្ដាលឲ្យ ឆេះម៉ូតូ ចំនួន ០១ គ្រឿង,ឆេះគ្រែ ចំនួន ០២,ឆេះពូកចំនួន០២,ឆេះអង្ក ចំនួន ២៥ គីឡូក្រាម,ឆេះសំបុត្រកំណើតចំនួន ០៤ សន្លឹកនិងឆេះសម្ភរៈប្រើប្រាស់អស់ទាំងស្រុង ។

មូលហេតុ បណ្តាលមកពីភ្លើងធូបមូស ឆេះរាលទើបឆេះផ្ទះតែម្តង ( ដោយសារឪពុកម្តាយមិននៅផ្ទះ បានដឹកបន្លែទៅលក់នៅផ្សារឧដុង្គ ហើយទុកកូន ៣នាក់ នៅចាំផ្ទះ ) ។

លទ្ធផលកិច្ចប្រតិបត្តិការករណីខាងលើនេះសមត្ថកិច្ចមិនបានចេញពន្លត់ទាន់ពេលវេលានោះទេ ដោយសារមានការរាយការណ៍យឺតពេលពីប្រជាពលរដ្ឋ និង មិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរគ្នា និងមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed