Oplus_131072

កំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅរសៀលថ្ងៃទី២៣ ខែមករាឆ្នាំ២០២៥នេះបានអញ្ជើញចុះពិនិត្យមើលការប្រមូលទិញស្រូវនិងបរិមាណនៃការស្តុកស្រូវទុករបស់រោងម៉ាស៊ីនចំនួន៣ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ:

១.រោងម៉ាស៊ីនកិនស្រូវ សេក មាស
២.ក្រុមហ៊ុន Amru Rice
៣.រោងម៉ាស៊ីនកិនស្រូវ ១៦៨៨

តាមការចុះពិនិត្យជាក់ស្តែង រោងម៉ាស៊ីន កំពុងធ្វើការប្រមូលទិញស្រូវនិងស្តុកទុក និងកិនកែច្នៃសម្រាប់បំរើការនាំចេញយ៉ាងសកម្មហើយកំពុងបន្តទិញស្រូវពីកសិករតាមសមត្ថភាព និងលទ្ធភាព។

ជាមួយនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់បន្តជួយទិញស្រូវកសិករឲ្យអស់លទ្ធភាព នៅក្នុងរដូវប្រមូលផលស្រូវ ប្រាំងនេះ ហើយជាមួយគ្នានេះ ក្នុងករណីរោងម៉ាស៊ីន មានតម្រូវការឥណទានអាចធ្វើការទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed