(ភ្នំពេញ) ៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌ កំរិត ស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំង បង្កប់លួចលាក់បេីកល្បែង សុីសង ប្រភេទជល់មា់អនឡាញ និងបៀក្រាត ជាដើម ដកហូតវត្ថុតាង រួមមាន កំព្យូទ័រ ទូរទស្សន៍ និងឃាត់ខ្លួនមនុស្សចំនួន១០នាក់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង២២និង០០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌ កំរិត ស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះ ដឹកនាំកម្លាំងឆ្មុកបង្ក្រាប់ជាក់ស្ដែងតែម្ដង ទីតាំងល្បែងស៉ីសងនៅចំណុចអាគារទី១ បុរីកីឡា ផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed