Category: ព័ត៌មានសង្គម

គណនីហ្វេសប៊ុកជនទុច្ចរិតនៅក្រៅប្រទេសនេះ បានបង្ហោះផ្សាយថាអាច​​នឹងមាន​ការ​ដកហូត​ពី​តំណែង​មន្រ្តីមួយចំនួនក្នុងជួររដ្ឋាភិបាលគឺជាព័ត៌មានក្លែងក្លាយ!

បុគ្គលនេះជាមេក្លោងតែងបង្កើតនិងចែកចាយព័ត៌មានក្លែងក្លាយដើម្បីបង្កចលាចលនិងភាពវឹកវរក្នុងសង្គម រំខានដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ កុំយល់ច្រឡំនិងសូមឈប់បន្តផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានក្លែងក្លាយ នេះទៀត៕

ឃាត់រថយន្តម៉ាក់សាំយ៉ុង១គ្រឿង ដឹកវល្លិ៍រមៀតចំនួន ១៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤ ការិយាល័យដែនជម្រកសត្វព្រៃ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតវាលពីរ មន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅចំណុចនិយាមកា (៣០៥៨៣៩-១២៨១៨៩៧) ស្ថិតនៅស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ បានធ្វើការឃាត់ចាប់រថយន្តម៉ាក់សាំយ៉ុង១គ្រឿង មានដឹកវល្លិ៍រមៀតចំនួន២០បាវស្មើរនិង១៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។ ចំពោះវត្ថុតាងរួមមាន៖ ១. ឡានម៉ាក់សាំយ៉ុងចំនួន ០១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-7350។ ២.…

ល្បែងស៊ីសងមាន់ជល់និងឡូតូតាមអនឡាញ កំពុងញាំញីនៅតាមមូលដ្ឋានក្នុងស្រុកពញាក្រែក ក្រោមខ្សែភ្នែកលោកអធិការថាញ់ សុខវាត

ពលរដ្ឋនៅឃុំត្រពាំងថ្លុង និងឃុំក្រែក ស្រុកពញាក្រែកខេត្តត្បូងឃ្មុំបានឲ្យដឹងថា ល្បែងស៊ីសងតាមអ៊ីនធឺណិតកំពុងរីកដុះដាល់យ៉ាងសម្បើម ដោយមិនឃើញមានការបង្ក្រាបទាល់តែសោះពីសំណាក់មន្ត្រីនគរបាលប៉ុស្តិ៍ និងអធិការដ្ឋាននគរបាលស្រុកពញាក្រែក។ការស្ងៀមស្ងាត់របស់សមត្ថកិច្ចដែលបណ្ដែតបណ្ដោយឲ្យមានទីតាំងល្បែងអ៊ីនធឺណិត,ឆ្នោតឡូតូនិងមាន់ជល់នេះ ធ្វើឲ្យអ្នក ភូមិមានមន្ទិលសង្ស័យយ៉ាងខ្លាំង។ ប្រភពថា អធិការនគរបាលស្រុកពញាក្រែក លោក ថាញ់ សុខវាត រក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហាល្បែងទាំងនេះ។ បើតាមប្រភពបានឲ្យដឹងថា ល្បែងស៊ីសងមាន់ជល់ និងឡូតូតាមអនឡាញ នៅក្នុងឃុំចំនួនពីរក្នុងទឹកដីស្រុកពញាក្រែកគឺនៅឃុំត្រពាំងផ្លុងនិងឃុំក្រែក ដែលសព្វថ្ងៃនេះកំពុងកៀងគរ ក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ហើយអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាបនោះឡើយ។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ទីតាំងល្បែងសុីសងមាន់ជល់ និងឡូតូអនឡាញក្នុងឃុំទាំងពីរក្នុងទឹកដី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក គេពុំដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះទប់ស្កាត់…

រដ្ឋបាលខេត្តកំពង់ស្ពឺរកឃើញសំណង់របស់លោកស្រី ហង្ស ចាន់នាង នៅឃុំព្រះនិព្វាន ស្រុកគងពិសី អត់ ច្បាប់និងឱ្យបញ្ឈប់សកម្មភាពទាំងស្រុង

ខេត្តកំពង់ស្ពឺ÷កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកអភិបាលរង ទិត្យ វុទ្ធីបានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យសំណង់ ដ៏ធំមហិមាមួយកន្លែងស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយពិនិត្យឃើញថា សំណង់នេះមានម្ចាស់ឈ្មោះលោកស្រីហង្ស ចាន់នាង(ហង្ស ស្រីមាន) ដែលដំណើរការសាងសង់បាន 60% ហើយ មិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។ ដូច្នេះអាជ្ញាធរត្រូវបញ្ឈប់សកម្មភាពនៃការសាងសង់នេះទាំងស្រុង។ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏ដូចជាមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ២០២៣មកបានធ្វើលិខិតយ៉ាងហោចណាស់៤ដងមកហើយ សុំឲ្យម្ចាស់សំណង់បញ្ឈប់សកម្មភាពនៃការសាងសង់ដោយគ្មានច្បាប់ទម្លាប់នេះ។ ប៉ុន្តែម្ចាស់សំណង់គឺលោកស្រីហង្ស ចាន់នាង មិនអើពើ,អនុវត្តតាមស្ថាប័នជំនាញនិងរដ្ឋបាលខេត្តកំពង់ស្ពឺនោះឡើយ។ ពោលគឺចាប់តាំងពីដំណើរការដំបូង រហូតដល់សំណង់ពេលនេះសម្រេចបាន 60% ហើយគឺខាងម្ចាស់សំណង់មិនព្រមអនុវត្តឬធ្វើដឹងឮចំពោះការទទូចស្នើរបស់ស្ថាប័នជំនាញនៃមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តកំពង់ស្ពឺនោះឡើយ។…

បុរសជាយោធាម្នាក់វ៉ៃស្ត្រីមេម៉ាយខៀវភ្នែកហើយរត់គេចបាត់ ឲ្យសាច់ញាតិមកសម្របសម្រួលផ្សះផ្សារ ខណៈជនរងគ្រោះទារសំណង២០លានរៀល

(តាកែវ)៖ មន្ត្រីយោធាម្នាក់បានធាក់ទម្លុះទ្វាផ្ទះចូលទៅវ៉ៃស្ត្រីមេម៉ាយម្នាក់ដល់ក្នុងផ្ទះយ៉ាងឃោរឃៅព្រៃផ្សៃធ្វើដូច ជាប្រទេសអត់ច្បាប់ បណ្ដាលឲ្យជនរងគ្រោះរងរបួសខៀវភ្នែករួចជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។ ប្រភពបានឲ្យដឹងថា មន្រ្តីយោធាឈ្មោះ សុក ធា ភេទ ប្រុស អាយុ៤១ឆ្នាំ មុខរបរជា យោធា រស់នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ នៅវេលាម៉ោងន២១និង៣០នាទី ថ្ងៃអាទិត្យ ទី២២ ខែ ធ្នូ ឆ្នាំ ២០២៤ បានធ្វើសកម្មភាពធាក់ទម្លុះទ្វារដែកចូលទៅក្នុងផ្ទះស្ត្រីមេម៉ាយដែលជាជនរងគ្រោះឈ្មោះ សុឹង សារ៉ាត អាយុន៤២ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិពោធិ៍ខ្វិត…

ព្រែកជាច្រើនកន្លែងក្នុងភូមិសាស្ត្រស្រុកស្អាងត្រូវបានលុបនិងគោករាក់ជាបន្តបន្ទាប់

នៅតាមបណ្ដោយផ្លូវលេខ២១b ក្នុងភូមិសា ស្ត្រស្រុកស្អាង ខេត្តកណ្ដាលមានព្រែកជាច្រើនកន្លែង ដែលបានបន្សល់ពីប្រវត្តិសាស្រ្តនិងកេរដូនតា។ ប៉ុន្តែបច្ចុប្បន្ននេះបណ្ដាព្រែកទាំងនោះត្រូវបានគោករាក់ ក៏ព្រោះតែចរន្តនិងចលនាប្រជាពលរដ្ឋរស់នៅច្រើន និងការបណ្ដែត បណ្ដោយរបស់អាជ្ញាធរមានសមត្ថកិច្ច។ ទិដ្ឋភាពដែលគេបានឃើញផ្ទាល់និងជាឧទាហរណ៍មួយនៅក្នុងចំណោមព្រែកជាច្រើននៅតាមបណ្ដោយផ្លូវលេខ 21bក្នុងភូមិសាស្ត្រស្រុកសាងនោះ ចំណុចស្ពានទី១១ ស្ពានព្រែកស្នាយ ភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ព្រែកនេះកំពុងប្រឈមនឹងការគោករាក់ ព្រោះតែការបិទភ្នែកបណ្ដែតបណ្ដោយរបស់អាជ្ញាធរស្រុកអនុញ្ញាតឲ្យប្រជាពលរដ្ឋសង់លំនៅឋាននៅលើព្រែកនោះតែម្ដង។ កន្ទុយផ្ទះរបស់ប្រជាពលរដ្ឋគឺសង់នៅលើព្រែកជាប់ជាប់គ្នា ដូច្នេះកាកសំណល់ត្រូវបានទម្លាក់ចូលក្នុងព្រែកជាហេតុធ្វើឲ្យឆាប់គ្រប់រាក់។ រីឯទីតាំងព្រែកផ្សេងទៀតត្រូវបានគេធ្វើជាទីតាំងខ្សាច់ឬធ្វើជាការដ្ឋានខ្សាច់លក់យ៉ាងអនាធិបតេយ្យ។ ប្រការនេះបង្កឲ្យមានហានិភ័យយ៉ាងខ្លាំងសម្រាប់អនាគត នៃដង ព្រែកនៅក្នុងមូលដ្ឋានខាងលើ។ ដងព្រែកជាច្រើនត្រូវបានកាយលុបដោយប្រជាពលរដ្ឋ និងភាពព្រងើយ កន្តើយរបស់អាជ្ញាធរមានសមត្ថកិច្ច។ ព្រែកមួយចំនួនទៀតត្រូវបានគេលួចកាយលុបបន្តិចម្ដងៗ ដើម្បីបម្រើផល…

ដើម្បីផ្គាប់ចិត្តថៅកែរោងចក្រ១កន្លែង អាជ្ញាធរពាក់ព័ន្ធក្រុងសួង សម្រេចដកបារាសការពារផ្លូវទៅដាក់កន្លែងផ្សេង

ប្រជាពលរដ្ឋបានឲ្យដឹងថា បារាសការពារផ្លូវ១កន្លែងស្ថិតនៅភូមិប្រស្រែលើ សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរពាក់ព័ន្ធ ដែលរួមមានអាជ្ញាធរក្រុង និងមន្ទីអភិវឌ្ឍន៍ជនបទ បានសម្រេចដកពីកន្លែងចាស់ នៅដើមផ្លូវថយទៅដាក់កន្លែងថ្មីចម្ងាយប្រមាណ ៣០០ ម៉ែត្រ ដើម្បីផ្គាប់ចិត្តថៅកែរោងចក្រកែឆ្នៃដំឡូងមីមួយកន្លែង ពោលគឺងាយស្រួលឳ្យរថយន្តធំៗដឹកដំឡូងចេញចូលរោងចក្រមួយនេះមានភាពងាយស្រួលបើទោះ បីប្រជាជនភាគច្រើននៅក្នុងសហគមន៍នៃភូមិ ប្រស្រែលើ មិនគាំទ្រក៏ដោយ ។ លោក សរ គួន ប្រធានភូមិប្រស្រែលើ មានប្រសាសន៍ឳ្យដឹងថា ការដកបារាសការពារផ្លូវដាក់ថយចូលមកក្នុងបែបនេះគឺដើម្បីឳ្យរថយន្តធំៗដឹកដំឡូងចេញ-ចូលបានស្រួល ដែលប្រការនេះគឺប្រជាជនភាគច្រើនមិនគាំទ្រនោះទេ ។ លោកមេភូមិថា ការដកបារាសការពារផ្លូវនេះគឺខាងអាជ្ញាធរសង្កាត់,ក្រុង,មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានពិភាក្សាគ្នាសម្រេចដក ដោយលោកឋានៈប្រធានភូមិមិនមានសិទ្ធិជំទាស់នោះទេ…

ប្រធានមន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តតាកែវ សប្បាយចិត្តនឹងចំណាយលុយរដ្ឋរាប់រយ-ពាន់លានរៀលពីការងារជួសជុលផ្លូវលំ

តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា នៅឆ្នាំ ២០២៤ មន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តតាកែវដឹកនាំលោកប្រធាន​មន្ទីរ​ លីវ សំណាង ទទួលបានគម្រោងថែទាំផ្លូវលំខួបនិងថែទាំផ្លូវប្រចាំជាច្រើនគម្រោង។ គម្រោងនិមួយៗដែលមន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តតាកែវ ទទួលបានពីថ្នាក់ជាតិតាមការចចារថ្លៃនោះ គឺ មានតម្លៃរាប់រយលានរៀល រហូតពាន់លានរៀលទៀតផង។ ប្រធានមន្ទីរចំណេញកប់ក្តោងពីការ ដែលគ្រឿងចក្ររបស់លោកជាអ្នកថែទាំផ្លូវនោះមួយតង់ទៀតផង។ ប្រភពបង្ហើបថា ការចំណាយថវិកាលើការងារអនុវត្តន៍គម្រោងដែលទទួលបានពីថ្នាក់ជាតិលោក លីវ សំណាងតែងតែចាត់ចែងដោយខ្លួនឯង និងមិនសូវបង្ហាញចំនួនទឹកប្រាក់និងតម្លៃថវិកាចំណាយក្នុងការអនុវត្តន៍គម្រោង ខាត ឬចំណេញឱមន្ត្រីនៅក្នុងមន្ទីរដឹងនោះទេ។ ដូច្នេះការចំណាយ,ចំណេញតិច ឬច្រើនពីការងារទទួលការជុសជុលផ្លូវលំទាំងអស់ក្នុងខេត្តតាកែវ មានតែលោកប្រធានមន្ទីរនិងមន្ត្រីស្និទ្ធ២-៣រូបដែលដឹងរឿងនេះ។មន្ត្រីភាគច្រើននៅក្នុងមន្ទីរ មិនដឹងអំពីការចំណាយឬចំណូលសម្រាប់ការថែទាំផ្លូវលំ នៅក្នុងខេត្តតាកែវនោះឡើយ ហើយជាងនេះទៅទៀត គឺគ្រឿងចក្ររបស់លោកប្រធានមន្ទីរផ្ទាល់ដែលជាអ្នកថែទាំផ្លូវនោះ។ គួរបញ្ជាក់ថា ថ្មីៗនេះលោក…

ថៅកែស្រី សន វ៉ាន់នី នៅយប់នេះនឹងដឹកលៀលជិត១០០តោន តាមរថយន្ត៣គ្រឿងទៅប្រទេសវៀតណាម

ខេត្តពោធិ៍សាត់ ៖ នៅឯចំណុចមាត់ទឹកបឹងទន្លេសាបក្នុងស្រុកក្រគរ ខណៈនេះវេលាម៉ោងជិត៨យប់ថ្ងៃ អង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ថា លៀសល្អិតៗដែលក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ មិនឲ្យធ្វើនេសាទ ឬនាំទៅក្រៅប្រទេស ពេល នេះឈ្មួញកំពុងធ្វើសកម្មភាពដើម្បីត្រៀមដឹកទៅប្រទេសវៀតណាម៣រថយន្តធំៗ ដែលទម្ងន់ប្រមាណជិត១០០តោន ។ បើតាមសេចក្រីរាយការណ៍ឲ្យដឹងទៀតថា ករណីនាំ ចេញលៀសខុសច្បាប់ខាងលើ ធ្វើឡើងនៅចំណុចមាត់ទឹកបឹងទន្លេសាប ស្ថិតនៅភូមិកំពង់ឃ្នៀស…

ចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ជាមុខសញ្ញាចោរឆក់សកម្ម​ក្នុងរាជធានីភ្នំពេញ បានសម្រេច៦លើក

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាចោរឆក់សកម្ម​ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានសម្រេច៦លើក។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់ខ្លួននៅចំណុចបន្ទប់ជួល សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ជាមួយម៉ូតូ១គ្រឿង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។ ករណីទី១៖ ឆក់ទូរស័ព្ទដៃប្រព្រឹត្តនៅចំណុចផ្សារជីបម៉ុង ផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា កាលពីថ្ងៃទី២១…

You missed