(តាកែវ)៖ មន្ត្រីយោធាម្នាក់បានធាក់ទម្លុះទ្វាផ្ទះចូលទៅវ៉ៃស្ត្រីមេម៉ាយម្នាក់ដល់ក្នុងផ្ទះយ៉ាងឃោរឃៅព្រៃផ្សៃធ្វើដូច ជាប្រទេសអត់ច្បាប់ បណ្ដាលឲ្យជនរងគ្រោះរងរបួសខៀវភ្នែករួចជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពបានឲ្យដឹងថា មន្រ្តីយោធាឈ្មោះ សុក ធា ភេទ ប្រុស អាយុ៤១ឆ្នាំ មុខរបរជា យោធា រស់នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ នៅវេលាម៉ោងន២១និង៣០នាទី ថ្ងៃអាទិត្យ ទី២២ ខែ ធ្នូ ឆ្នាំ ២០២៤ បានធ្វើសកម្មភាពធាក់ទម្លុះទ្វារដែកចូលទៅក្នុងផ្ទះស្ត្រីមេម៉ាយដែលជាជនរងគ្រោះឈ្មោះ សុឹង សារ៉ាត អាយុន៤២ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិពោធិ៍ខ្វិត ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដោយដាល់លើផ្ទៃមុខស្ត្រីរងគ្រោះ និងចាប់អូសស្ត្រីរងគ្រោះយកទៅក្រោយផ្ទះបណ្ដាលឲ្យរងរបួសដាច់រលាត់កែងដៃខាងស្តាំ ហើមរង្វង់ភ្នែកស្តាំ និងពកក្បាល។

តាមប្រភពឲ្យដឹងទៀតថា ស្ត្រីមេម៉ាយរងគ្រោះ និងជន សង្ស័យខាងលើគឺជាអ្នកស្គាល់គ្នា និងធ្លាប់មានទំនាក់ស្នេហាជាមួយគ្នាថែមទៀតផង។ ចំពោះមូលហេតុដែលនាំឲ្យកើតអំពើហិង្សាខាងលើនេះ គឺបណ្ដាលមកពីទំនាស់ពាក្យសំដីគ្នា។

មន្ត្រីនគរបាលស្រុកគិរីវង់បានឱ្យដឹងថា ករណីនេះ ជនបង្កបានពឹងពាក់ឲ្យសាច់ញាតិខ្លួនឱ្យមកសម្របសម្រួលផ្សះផ្សារបញ្ចប់រឿង ប៉ុន្តែខាងស្ត្រីរងគ្រោះ ទារសំណងជំងឺចិត្តយកទុកព្យាបាលខ្លួនចំនួន២០លានរៀល។

ប្រភពបន្ថែមថា ជុំវិញរឿងនេះ កម្លាំងសមត្ថកិច្ចជំនាញបានកំពុងស្រាវជ្រាវរកជនសង្ស័យខាងលើ និងកសាងសំណុំរឿងតាមនីតិវិធី បើក្នុងករណីជនរងគ្រោះមិនព្រមសម្របសម្រួលបញ្ចប់ជាសាច់ញាតិជនសង្ស័យ។

លោក ងួន ឌីណា អភិបាលស្រុកគិរីវង់បានឲ្យដឹងថា រឿងខាងលើនេះ លោកតាមជាប់បន្ទាប់ពីលោកទទួលព័ត៌មានថា ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុក។ លោកបន្តថា លោកបានណែនាំឲ្យលោកអធិការជួយពន្លឿនសម្របសម្រួលដោះស្រាយឲ្យបានលឿន ហើយលោកនឹងប្រាប់ឲ្យប្រធានស្ថាប័នរបស់មន្ត្រីយោធាខាងលើ ឲ្យជួយសម្របសម្រួលឲ្យបានលឿនផងដែរ ប៉ុន្តែក្នុងករណី ជនរងគ្រោះមិនឯកភាពទទួលយកការសម្របសម្រួលដោះស្រាយទេលោកនឹងឲ្យជំនាញបញ្ជូនទៅតុលាការចាត់ការតាមច្បាប់តែម្ដង។

ប្រភពមួយទៀតបានលើកឡើងថា ខ្លួនធ្វើដល់មន្ត្រី បែរជាហ៊ានយកជើងធាក់ទ្វារផ្ទះ តាមវ៉ៃគេដល់ក្នុងផ្ទះទៀត សំណូមពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជួយដាក់វន័យ អនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងបំផុត៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed