ខេត្តកំពង់ស្ពឺ ៖ ដោយមានសេចក្ដីរាយការណ៍ពី មហា ជនល្អនៅក្នុងមូលដ្ឋានឃុំត្រពាំងគង ស្រុកសំរោងទង ពាក់ព័ន្ធមេក្លោងចែកចាយរក្សាទុកសារធាតុញៀនខុស ច្បាប់ មិនខ្លាចនរណា ត្រូវបានកំលាំងនគរបាលស្រុកសំរោងទងបេីកករណីស្រាវជ្រាវរហូតបង្រ្កាបបាន ២នាក់ នៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ១១ និង ២០ នាទី ។
ដោយមានការចង្អុលដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ពាក់ ព័ន្ធករណី ខមិន របស់មហាជនតាមរយៈបណ្ដាញសង្គម និងការដឹកនាំប្រតិបត្ដិការផ្ទាល់ពី លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក និងបានការ សម្របសម្រួលនីតិវិធីពីតំណាងអយ្យការ សមត្ថកិច្ចឃាត់បានមុខសញ្ញាសរុបចំនួន ០២នាក់៖
១-ឈ្មោះ ស៊ុន កក្កដា ហៅសូត្រ ភេទ ប្រុស អាយុ ២៧ឆ្នាំ ទីលំនៅភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង (ឃាត់នៅចំណុចភូមិចាក់កាំបិត ឃុំវល្លិស)
២-ឈ្មោះ ហួ សំបូរ ហៅ មឹក ភេទប្រុស អាយុ ២៧ ឆ្នាំ នៅភូមិត្រគៀត ឃុំត្រពាំងគង ស្រុកសំរោងទង
(ឃាត់បាននៅចំណុចភូមិត្រពាំងជ្រៅ ឃុំសំរោងលើ ស្រុកអង្គស្នួល)។
សមត្ថកិច្ចនគរបាលដកហូតវត្ថុតាងនិងសម្ភារ មួយ ចំនួនរួមមាន ៖-ម្សៅក្រាមពណ៍សថ្លា សង្ស័យជាគ្រឿង ញៀន ១កញ្ចប់,ជញ្ជីងអេឡិចត្រនិកសម្រាប់ថ្លឹងសាធាតុគ្រឿងញៀន ១, ទូរស័ព្ទ ៣គ្រឿង, ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន១,ខ្សៀសម្រាប់ប្រើប្រាស់គ្រឿងញៀន ១ និងដែកកេះ ១ ។
ជាសំណូមពររបស់សមត្ថកិច្ចស្នេីសុំនិងលេីកទឹកចិត្ដឲ្យមហាជនមេត្ដាជួយផ្ដល់ព័ត៌មាន ដូចករណីខាងលើ លេីសពីនោះ ករណីក្មេងទំនើងមានឧបករណ៍អាវុធកែឆ្នៃ មានបក្ខពួក ក្រុមបង្កហិង្សានិងមិនចូលសាលារៀនជាដេីម ជួយសហការដេីម្បីឈានទៅបង្រ្កាបនិងអប់រំមុខសញ្ញាកេីតដំណាក់កាលដំបូងឬត្រូវបានគេកំពុងតែអូស ទាញ ឱ្យក្លាយមកជាបុគ្គលល្អ ក្មេងល្អសិស្សល្អ សម្រាប់សង្គមជាតិវិញ។
ជាក់ស្ដែងមុខសញ្ញាខាងលេីរួមជាមួយភស្ដុតាងសមត្ថកិច្ចនគរបាលស្រុកបានធ្វេីការកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕