តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា នៅឆ្នាំ ២០២៤ មន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តតាកែវដឹកនាំលោកប្រធាន​មន្ទីរ​ លីវ សំណាង ទទួលបានគម្រោងថែទាំផ្លូវលំខួបនិងថែទាំផ្លូវប្រចាំជាច្រើនគម្រោង។ គម្រោងនិមួយៗដែលមន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តតាកែវ ទទួលបានពីថ្នាក់ជាតិតាមការចចារថ្លៃនោះ គឺ មានតម្លៃរាប់រយលានរៀល រហូតពាន់លានរៀលទៀតផង។ ប្រធានមន្ទីរចំណេញកប់ក្តោងពីការ ដែលគ្រឿងចក្ររបស់លោកជាអ្នកថែទាំផ្លូវនោះមួយតង់ទៀតផង។

ប្រភពបង្ហើបថា ការចំណាយថវិកាលើការងារអនុវត្តន៍គម្រោងដែលទទួលបានពីថ្នាក់ជាតិលោក លីវ សំណាងតែងតែចាត់ចែងដោយខ្លួនឯង និងមិនសូវបង្ហាញចំនួនទឹកប្រាក់និងតម្លៃថវិកាចំណាយក្នុងការអនុវត្តន៍គម្រោង ខាត ឬចំណេញឱមន្ត្រីនៅក្នុងមន្ទីរដឹងនោះទេ។ ដូច្នេះការចំណាយ,ចំណេញតិច ឬច្រើនពីការងារទទួលការជុសជុលផ្លូវលំទាំងអស់ក្នុងខេត្តតាកែវ មានតែលោកប្រធានមន្ទីរនិងមន្ត្រីស្និទ្ធ២-៣រូបដែលដឹងរឿងនេះ។មន្ត្រីភាគច្រើននៅក្នុងមន្ទីរ មិនដឹងអំពីការចំណាយឬចំណូលសម្រាប់ការថែទាំផ្លូវលំ នៅក្នុងខេត្តតាកែវនោះឡើយ ហើយជាងនេះទៅទៀត គឺគ្រឿងចក្ររបស់លោកប្រធានមន្ទីរផ្ទាល់ដែលជាអ្នកថែទាំផ្លូវនោះ។

គួរបញ្ជាក់ថា ថ្មីៗនេះលោក លីវ សំណាង បន្ទាប់ពីបែក ធ្លាយព័ត៌មានអំពីការដែលលោកមានគ្រឿងចក្រសម្រាប់ប្រតិបត្តិការការងាររកស៊ីនៅក្នុងខេត្តនក៏ដូចជានៅក្នុងមន្ទីរអភិវឌ្ឍន៍ជនបទ ហើយបញ្ហាញៀនល្បែងនោះ លោកទទួលស្គាល់វាជារឿងពិត។ នោះគឺញៀនល្បែងក៏ជារឿងពិត និងបញ្ហាមានគ្រឿងចក្រផ្ទាល់ខ្លួនដើម្បីធ្វើ ការងាររបស់រដ្ឋដែលមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវការធ្វើក៏ជារឿងពិត។ ឥឡូវនេះប្រភពបន្ថែមថា លោកប្រធាន មន្ទីរកំពុងអនុវត្តគម្រោងគ្រប់ផ្នែក ក្នុងមន្ទីរដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួន។

មន្រ្តីរាជការនិងមហាជនរិះគន់ចំៗទៅលើលោក លីវ សំណាង ថា ជាបុគ្គលញៀននឹងល្បែងជាពិសេស គឺល្បែងជល់មាន់ មិនថា តាមកាស៊ីណូឬតាមមូលដ្ឋានឡើយ។ ក្រុមមន្ត្រីនៅក្រោមឱវាទនេះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានចោទសួរទៅថ្នាក់ដឹកនាំក្រសួងថា នៅពេលដែលប្រធានមន្ទីរ ក្លាយជាអ្នកញៀនល្បែងតើគាត់អាចដឹកនាំការងារនៅក្នុងមន្ទីរបានយ៉ាងដូចម្ដេចទៅ? សូម្បីតែមន្ត្រីនៅក្នុងមន្ទីរ ក៏នាំគ្នាគ្រវីក្បាលចំពោះរបៀបរបបនៃការដឹកនាំការងាររបស់លោក លីវ សំណាង ប្រធានមន្ទីរនេះដែរ។

ប្រភពបន្តទៀតថា ប្រធានមន្ទីរខាងលើមិនមានប្រាក់ខែច្រើនអស្ចារ្យនោះទេ តែគាត់មានលុយជាច្រើនសម្រាប់លេងល្បែងរាល់ចុងសប្តាហ៍ជារៀងរហូតដោយមិនដឹងថា បានលុយមកពីណាយកទៅលេងនោះទេ។ លោកប្រធាន មានគ្រឿងចក្រផ្ទាល់ខ្លួនសម្រាប់ដេញថ្លៃតាមគម្រោងនានា ជាពិសេសរាល់គម្រោងធ្វើផ្លូវនិងថែទាំផ្លូវរបស់មន្ទីអភិវឌ្ឍន៍ជនបទតែម្ដង។

ពាក់ពន្ធ័ករណីខាងលើលោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ធ្លាប់បានឱ្យដឹងថា លោកពិតជាមានគ្រឿងចក្រផ្ទាល់ខ្លួនពិតមែន គឺជាក្រុមហ៊ុនរបស់លោក ហើយនៅពេលមានគម្រោងឬមានគេជួល គឺលោកទៅធ្វើឲ្យគេហើយ មិនចាំតែធ្វើគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទនោះទេ។ រីឯបញ្ហាលេងល្បែងស៊ី សង លោកប្រធានមន្ទីរបានឆ្លើយតបថា រឿងដែរលោកដើរលេងល្បែងវាជារឿងឯកជនរបស់លោក ហើយការទៅលេងល្បែងលោកទៅតែថ្ងៃឈប់សម្រាកនោះទេ។

ប្រភពពីក្រុមមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សុំមិនបញ្ចេញឈ្មោះបានទម្លាយថា លោក លីវ សំណាង ក៏ធ្លាប់ACUកោះហៅទៅបំភ្លឺផងដែរ ជុំវិញការអនុវត្តការងាររបស់លោកនាគ្រាកន្លងមក។

ជាថ្មីម្ដងទៀតនៅពេលដែលអ្នកកាសែតបានព្យាយាមសួរនាំលោកបានឲ្យអ្នកកាសែតទៅជួបនៅឯមន្ទីរនិងក្រោយមកមិនឆ្លើយតបនោះឡើយ។ មិនឆ្លើយតប ទំនងជាលោករវល់?៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed