ខេត្តពោធិ៍សាត់ ៖ នៅឯចំណុចមាត់ទឹកបឹងទន្លេសាបក្នុងស្រុកក្រគរ ខណៈនេះវេលាម៉ោងជិត៨យប់ថ្ងៃ អង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ថា លៀសល្អិតៗដែលក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ មិនឲ្យធ្វើនេសាទ ឬនាំទៅក្រៅប្រទេស ពេល នេះឈ្មួញកំពុងធ្វើសកម្មភាពដើម្បីត្រៀមដឹកទៅប្រទេសវៀតណាម៣រថយន្តធំៗ ដែលទម្ងន់ប្រមាណជិត១០០តោន ។

បើតាមសេចក្រីរាយការណ៍ឲ្យដឹងទៀតថា ករណីនាំ ចេញលៀសខុសច្បាប់ខាងលើ ធ្វើឡើងនៅចំណុចមាត់ទឹកបឹងទន្លេសាប ស្ថិតនៅភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយបន្តទៅប្រទេសវៀតណាម តាមផ្លូវជាតិលេខ៤ឆ្លងកាត់ខេត្តកំពង់ឆ្នាំង បន្តតាមច្រកជ្រៃធំ ស្រុកកោះធំ ខេត្ត កណ្តាល ដែលនៅតាមផ្លូវនេះមានសមត្ថកិច្ចច្រើនស្អេកស្កះគ្រប់ស្ថាប័ន។

ប្រភពបញ្ជាក់ទៀតថា លៀសល្អិតៗខុសច្បាប់កំពុងធ្វើសកម្មភាពលើកឡើងរថយន្តធុនធំចំនួន០៣គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 3D 8187 និង០២ រថយន្តទៀតគេមិនចាំស្លាកលេខ ហើយថៅកែលៀសត្រូវបានគេស្គាល់ឈ្មោះអ្នកស្រី សន វ៉ាន់នី ។ អ្នកស្រីសន វ៉ាន់នី នេះ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការចុះពិនិត្យ និងបង្រ្កាបពិន័យអន្តរកាលជាញឹកញាប់ដែរ ប៉ុន្តែហេតុអ្វីគាត់នៅតែបន្តសកម្មភានបាន រឺក៍ត្រូវរ៉ូវជាប្រព័ន្ធទៅហើយ ? ទើបច្បាប់ជាច្បាប់ឈ្មួញគ្មានញញើតបន្តិចសោះ។

កាលពីសប្តាហ៍មុនឈ្មួញស្រីម្នាក់នេះក៏បានដឹកលៀស ២រថយន្តធំៗទៅប្រទេសវៀតណាម បានដោយជោគ ជ័យដែរ។ នៅឯតំបន់មាត់បឹងទន្លេសាបនៃស្រុកក្រគរនោះមានសមត្ថកិច្ចច្រើនស្ថាប័នមីដេដាសដើម្បីចាំបង្ក្រាបបទល្មើសនៃការនេសាទលៀសខុសច្បាប ប៉ុន្តែចែ វ៉ាន់នី នៅតែអាចដឹកជញ្ជូនលៀសចេញរាប់រយតោនបានជារៀងរាល់ពេល៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed