(ព្រះសីហនុ )៖ ករណីបង្ក្រាបបទល្មើសជួញដូររក្សាទុកនៅសារធាតុញៀន និងផលិតថ្នាំញៀនដោយខុសច្បាប់ ដោយបានចុះបង្ក្រាបនៅកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្រ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងបានសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ក្នុងនោះក៏មានការដឹកនាំពីលោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក អិន សំអុល នាយការិយាល័យ ហើយក៏មានការជួយសម្របសម្រួលនីតិវិធីពីដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមដំបូងខេត្ដព្រះសីហនុ បានចុះបង្រ្កាបករណីជួញដូររក្សាទុក និងផលិតដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ១ករណី ដោយនៅត្រង់ចំណុចក្រុមទី៣ ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ ហើយក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ជាជនជាតិចិន ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួន មានដូចជា៖ ម្ស៉ៅក្រាមពណ៌(ស)ដោយសង្ស័យជាសារធាតុចំនួន ១០ដុំ រួមទាំងបានឃាត់នៅរថយន្ដមួយគ្រឿង ម៉ាក ROLL-ROY ពណ៌ខ្មៅ ពាក់ស្លាកលេខ (កម្ពុជា.ZCY.1688) ហើយឈានមកដល់ម៉ោង១ និង០០នាទីនៅថ្ងៃខែឆ្នាំដដែល ដោយជនសង្ស័យខាងលើនេះ បានសហការជាមួយនឹងកម្លាំងសមត្ថកិច្ច បន្ដទៅឆែកឆេរផ្ទះស្នាក់នៅរបស់ខ្លួន ដែលស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ទៀត ក្នុងនោះស្រី ១នាក់(ដែលជាជនជាតិចិនចំនួន ៣នាក់ ស្រី ១នាក់ ជាជនជាតិខ្មែរ)រួមទាំងបានដកហូតនៅវត្ថុតាងមួយចំនួនរួមមាន៖ ម្ស៉ៅក្រាមពណ៌(ស ថ្លា)សង្ស័យជាសារធាតុញៀនមួយចំនួនធំ និងសារធាតុគីមីផ្សំមួយចំនួនធំផងដែរ ព្រមទាំងបានធ្វើការឃាត់រថយន្ដចំនួន ៣គ្រឿង៖
១-រថយន្ដម៉ាក LEXUS ពណ៌ខ្មៅ ពាក់ស្លាកលេខ (កម្ពុជា T.H 6768)
២-រថយន្ដម៉ាក RANGE ROVER ពាក់ស្លាកលេខ (ព្រះសីហនុ 2D-8000)
៣-រថយន្ដម៉ាក CHEVROLET CAMARO ពាក់ស្លាកលេខ (កម្ពុជា XING 5463)។
ហើយក្នុងករណីចុះបង្ក្រាបខាងលើនេះនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ២និង០០នាទី ជនសង្ស័យទាំងអស់ខាងលើនេះ បានសហការជាមួយនឹងកម្លាំងសមត្ថកិច្ច ក៏ឈានទៅដល់ការឆែកឆេរនៅផ្ទះវីឡាមួយកន្លែង គ្មានលេខ ដោយស្ថិតក្នុងក្រុមទី៥ ភូមិ៣ សង្កាត់លរខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន ៤នាក់បន្ថែមទៀត ស្រី ១នាក់(ក្នុងនោះជនជាតិចិនចំនួន ៣នាក់ និងជនជាតិវៀតណាមស្រី ១នាក់)រួមទាំងបានដកហូតនៅវត្ថុតាងរួមមាន រថយន្ដចំនួន ១គ្រឿង ម៉ាក TUNDRA ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2AF-7179 និងប្រាក់ចំនួន ១៦០០០ដុល្លារ(មួយម៉ឺន ប្រាំមួយពាន់ដុល្លារ) នាឡិកាដៃចំនួន ២គ្រឿង ម៉ាក ROLAX និងម៉ាក CARTIER ព្រមទាំងកាំភ្លើងខ្លីចំនួន ២ដើមផងដែរ សូមបញ្ជាក់ផងដែរថាបច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទាំងអស់ខាងលើ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជូនទៅរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់៕