(ខេត្តកំពង់ចាម) ៖អាជ្ញាធរខេត្តកំពង់ចាម រួមសហការជាមួយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងធំ ក្នុងស្រុកចំនួនបីក្នុងខេត្តកំពង់ចាម។
ដោយមានការអនុញ្ញាតពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលា ដំបូង ខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំងចំរុះ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ចំនួន២ករណី ក្នុងភូមិសាស្រ្តបឹងធំ ដែលស្ថិតក្នុងស្រុកចំនួនបីរួមមាន សស្រុកព្រៃឈរ,ស្រុកកងមាស និងស្រុកកំពង់សៀម ដោយរឹបអូសវត្ថុតាងបានមួយចំនួនធំ។
លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផល បានចំនួនពីរករណីនេះដែរ កម្លាំងជំនាញបានរុះរើបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖ ឧបករណ៍សម្រាស់ចំនួន១៨កន្លែង រឹបអូសបាន លូឧបករណ៍លូស្បៃមុងសរុបចំនួន ១០មាត់, របាំងស្បៃមុងសរុបប្រវែង ៥០០ម៉ែត្រ និងបង្គោលចម្រឹងសរុបចំនួន ២៥០ដើម។
ទន្ទឹមនឹងនេះដែរ លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម រួមនឹងក្រុម ការងារ បានបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើ ប្រាស់ឧបករណ៍ល្មើសច្បាប់ និងស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការរាយការណ៍និងបង្ក្រាប អ្វីដែលមន្ត្រីជំនាញស្នេីសុំទៀតនោះ គឺសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់ការនេសាទខុសច្បាប់ ដេីម្បីរក្សាពូជត្រីបានច្រេីន ៕VID_20240618_073313_045.mp4