Month: January 2025

ស្លាប់៣នាក់ក្នុងករណីគោះថ្នាក់ចរាចរណ៍រវាងរថយន្តលោកអភិបាលរងខេត្តម្នាក់ និងគ្រួសារជិះម៉ូតូ១គ្រឿង

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស ៣នាក់មួយគ្រួសារ បានស្លាប់បាត់បង់ជីវិតមួយប៉ព្រិចភ្នែក និងម្នាក់ទៀតបានរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ នឹងគ្រួសារជិះម៉ូតូ១គ្រឿងមានសមាជិក៤នាក់ ។ ហេតុការណ៍ដ៏មហាសែនរន្ធត់ខាងលើបានកើតឡើងនៅលើកំណាត់ផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ត្រង់ចំណុចផ្លូវកោងជើងភ្នំក្បាលសៀម ផ្លូវចូលរណ្តៅដីកាយក្រួសក្រហម ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ នារសៀល ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះ ។ ប្រភពរាយការណ៍ថា មុនដំបូងគេឃើញរថយន្ត១គ្រឿងម៉ាកវីហ្វោ ពណ៌ស្ករធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង…

គ្រោះរញ្ជួយដីបានវាយប្រហារតំបន់ទីបេធ្វើឲ្យមនុស្សស្លាប់ជិត១០០នាក់

(ចិន) ÷កាលពីថ្ងៃអង្គារមានករណីគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រដ៏ខ្លាំងបានវាយប្រហារ តំបន់ស្វយ័តទីបេ Xizang ភាគនិរតីនៃប្រទេសចិនបណ្តាលឲ្យមនុស្សស្លាប់៩៥នាក់ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ (តួរលេខស្លាប់អាចកើនឡើង) និង១៣០នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីនៃប្រទេសចិន CENC បានរាយការណ៍ថា គ្រោះរញ្ជួយដីមួយមាន កម្រិត ៦.៨រ៉ិចទ័រ បានអង្រួន​ស្រុក Dingri នៃតំបន់ Tibet កៀកនឹងព្រំប្រទល់ ជាមួយប្រទេសនេប៉ាល់ កាលពីវេលាម៉ោង៩៖០៥នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) និងមានជម្រៅ១០គីឡូម៉ែត្រ ខណៈទីភ្នាក់ងារអាមេរិក USGA បានរាយការណ៍ថា…

កាស៊ីណូអនឡាញបោះទីតាំងនៅសង្កាត់ចោមចៅទីបី ខណ្ឌពោធិ៍សែនជ័យ យីហោអក្សរចិនបន្លំភ្នែកខ្មែរកំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង

កាស៊ីណូអនឡាញនៅតែបន្តមានវត្តមាន នៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលទីតាំង១នេះ បានប្រើប្រាស់អក្សរចិន ជាស្លាកយីហោទាំងស្រុងដើម្បីបន្លំភ្នែកពលរដ្ឋខ្មែរ ក៏ដូចជាសមត្ថកិច្ចខ្មែរដែលមិនចេះអក្សរចិន។ គេឃើញជនជាតិចិនក៏ដូច ជាជនជាតិផ្សេងទៀត ចូលលេងយ៉ាងគគ្រឹកគគ្រេង ក្រោមការសម្របសម្រួលពីជនជាតិខ្មែរដែលកាងនៅទីនោះ។ យ៉ាងណាក៏ដោយគេមិនដឹងថា តើនរណាជាអ្នកកាងវង់ល្បែងអនឡាញរបស់ជនជាតិចិននោះទេ។ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថាទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ជារបស់ជន ជាតិចិនជាថៅកែក៏ប៉ុន្តែអ្នកចូលលេងមិនមែនសុទ្ធតែជាជនជាតិចិននោះទេ។ អ្នកញៀនល្បែងស៊ីសងអនឡាញគ្រប់ជាតិសាសន៍ អាចចូលលេងល្បែងនៅក្នុងទីតាំងខាងលើនេះបានដោយសេរី។ រីឯអាជ្ញាធរក៏ហាក់ដូចជាមិនបានចាប់អារម្មណ៍ចំពោះទីតាំងនេះ ប៉ុន្មានដែរព្រោះគេឃើញតែអក្សរចិន។ ប្រជាពលរដ្ឋនិយាយថា នេះគឺជាល្បិចរបស់ជនជាតិចិនដើម្បីបន្លំភ្នែកសមត្ថកិច្ចខ្មែរ ដែលមើលទៅហាក់ដូចជាហាងផឹកស៊ីឬក៏កន្លែងធ្វើការរបស់ជនជាតិចិន។ក៏ប៉ុន្តែការពិតវាមិនមែនជាកន្លែងធ្វើការ,ក្រុមហ៊ុនឬក៏កន្លែងផឹកស៊ីនោះទេ។ ការពិតវាគឺជាវង់ល្បែងស៊ីសងអនឡាញ យ៉ាងច្បាស់ក្រឡែត។ ប្រភពប្រាប់ថា ត្បិតតែវាឃើញមានតែអក្សរចិន ប៉ុន្តែអ្នកចូលលេងមិនសុទ្ធតែជាជន ជាតិចិនទាំងស្រុងនោះទេ។…

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីញ លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (០៧ .០១ .១៩៧៩ ០៧.០១.២០២៥)

បទវិចារណកថា៖ ថ្ងៃជ័យជម្នះ ៧ មករា សច្ចធម៌ប្រវត្តិសាស្រ្តដែលមិនត្រូវបំភ្លេច ហើយមិនអាចបំភ្លៃ និងបំភ័ន្តបានឡើយ

នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយមានការគាំទ្រពីកង ទ័ពស្ម័គ្រចិត្តវៀតណាម បានវាយចូលដល់ក្រុងភ្នំពេញ និងយកឈ្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម បន្ទាប់ពីបើកការវាយប្រហារជាច្រើនថ្ងៃចេញពីស្រុកស្នូល ខេត្តក្រចេះ។ គឺនៅថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩នេះហើយដែលបានក្លាយជាមរតកប្រវត្តិសាស្រ្តដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់ជំនាន់ គួរចងចាំ ដោយមិនត្រូវបំភ្លេច ហើយមិនអាចបំភ្លៃ និងបំភ័ន្តបានឡើយ បើទោះបីជាកើតមិនទាន់ក្តីសម័យកាលនោះក្តី។ គិតមកត្រឹមថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២៥ នេះ គឺមានរយៈពេល ៤៦ឆ្នាំគត់ ​នៃការដួលរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលត្រូវបានចាត់ទុកជាសម័យ កាលដ៏ខ្មៅងងឹតបំផុត…

ចាក់ទៀតហើយ ! លុបទន្លេទៀតហើយ ! ទន្លេមេគង្គលើនៅស្រុកត្បូងឃ្មុំ រងគ្រោះព្រោះតែច្បាប់មិនបានការពារឲ្យរឹងមាំ..

*ច្បាប់ធូរលុងឬការមិនអនុវត្តឲ្យគ្រប់ជ្រុងជ្រោយ? ទើប បានជាបន្តមានអ្នកប្រព្រឹត្តលួចចាក់ដីលុកទន្លេមេគង្គ មាត់ទន្លេមេគង្គនៅចំណុចភូមិទន្លេខាងជើង ឃុំទន្លេបិទស្រុក-ខេត្តត្បូងឃ្មុំ កំពុងប្រឈមនឹងហានិភ័យ ដោយការចាក់ដីធ្វើរបងព័ទ្ធជុំវិញយ៉ាងស្អាតបាត ស្របពេលដែលអាជ្ញាធរជំនាញស្រុកត្បូងឃ្មុំ ទើបតែឃើញហើយចុះហាមឃាត់ នៅពេលដែលប្រជាពលរដ្ឋនិយាយថា “អង្ករក្លាយជាបាយ”ទៅហើយនោះ តើគួរជះចោលដែរ ឬយ៉ាងដូចម្ដេច? យ៉ាងណាក៏ដោយ”អង្ករដែលក្លាយជាបាយ” ជាច្រើនឆ្នាំងមកហើយដែលត្រូវ”ជះចោល”។ មហាជនធ្វើដំណើរលើស្ពានគីហ្សូណា ចេញពីទីរួមខេត្តកំពង់ចាមឆ្លងចូលខេត្តត្បូងឃ្មុំនៅខាងស្តាំដៃ ប្រាកដជាឃើញការចាក់ដីសាងសង់ធ្វើរបងរំលោភបំពាន ចូលក្នុងទន្លេមេគង្គលើនេះជាមិនខាន។ ទីនោះ នៅចំណុចភូមិទន្លេបិទជើង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ដែល មានការចាក់ដីរំលោភលើចំណីទន្លេ និងមានធ្វើរបងថ្មព័ទ្ធជុំវិញយ៉ាងរឹងមាំមិនដឹងថា មានការអនុញ្ញាតច្បាប់ឬយ៉ាងណានោះទេ?។ ប្រភពដកស្រង់ការឱ្យដឹងរបស់លោកមេឃុំទន្លេបិទ មកបញ្ជាក់ថា ការចាក់ដីនេះមានឈ្មោះលោកឧកញ៉ាប៊ុន…

អាជ្ញាធរស្រុកស្រែអំបិល,ក៏ដូចជារដ្ឋបាលខេត្តកោះកុងស្ងៀមសូន្យឈឹងករណីឈ្មួញចាក់ដីលុបសមុទ្រនៅខេត្តកោះកុង

(ខេត្តកោះកុង ) ៖ ធម្មតា! ធម្មតា! បើទោះបីជាប្រជាពលរដ្ឋលើផ្ទៃប្រទេស ជាពិសេសអ្នកស្រុកស្រែអំបិល ក៏ដូចជាមន្ត្រីរាជការ,ប្រជាពលរដ្ឋនៅខេត្តកោះកុង ភ្ញាក់ផ្អើលយ៉ាងណាក៏ ដោយក៏មន្ត្រីស្រុកស្រែអំបិល ក៏ដូចជាថ្នាក់ ដឹកនាំខេត្តកោះកុង ធ្វើដូចជាមិនដឹងរឿង ករណីដែលឈ្មួញចាក់ដីលុបព្រែកនៃដៃសមុទ្រ។ រីឯឈ្មួញក៏ចេះតែដំណើរការចាក់ដីលុបសមុទ្រ ជាធម្មតាដូចគ្មានរឿងអ្វីកើតឡើងបើទោះបីជាទង្វើនេះខុសនឹងច្បាប់ក៏ដោយ។ ប្រភពរាយការណ៍ថា ដីចំណីមាត់ព្រែកស្ថិតនៅចំណុចពយទី ភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុក ស្រែអំបិលបាននិងកំពុងត្រូវពួកឈ្មួញអ្នកមានអំណាច, មានលុយចាក់អាចម៍ដីរំលោភបំពាន យកធ្វើជាកម្មសិទ្ធិយ៉ាងណាអនាធិបតេយ្យ។ ប្រភពបានឲ្យដឹងថា សកម្ម ភាពរថយន្តដឹកអាចម៍ដីជាច្រើនគ្រឿង បានបន្តដឹកបន្ត កន្ទុយគ្នាចាក់ចូលចំណីព្រែកចំណុចពយទី ក្រោមរូប…

គិតត្រឹមថ្ងៃទី៦មកករានេះ មានអ្នកចុះឈ្មោះថ្មី៧៨% ចូលរួមរត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរលើកទី៨ នៅខេត្តសៀមរាប

(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គូសរំលេចឲ្យដឹងថា គិតត្រឹមថ្ងៃទី៦មកករានេះ មានអ្នកចុះឈ្មោះថ្មី៧៨% ចូលរួមរត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរលើកទី៨ នៅខេត្តសៀមរាប ត្បិតអ្នកធ្លាប់មកចូលមានត្រឹមតែ១២%ប៉ុណ្ណោះ។ លោកទេសរដ្ឋមន្ត្រីថ្លែងបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីភាព សន្និសីទសារព័ត៌មាន ស្ដីពី ទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ លើកទី៨ (8th Angkor Ultra-Trail) ឆ្នាំ២០២៥ ដែលគ្រោងធ្វើនាថ្ងៃទី១៨ខែមករាឆ្នាំ២០២៥ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការNOCC ។…

កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មាននិងសោតទស្សន៍ ឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការងារបូកសរុបលទ្ធផលការងារព័ត៌មាននិងសោតទស្សន៍ឆ្នាំ២០២៤ លើកទិសដៅបន្តឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្ត នៅសាលប្រជុំ កង ហ៊ាង អគារសាលាខេត្តកំពង់ស្ពឺ។ និងមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការសាលាខេត្ត លោកជំទាវ ម៉ែន សុីនួន…

មន្ត្រីជំនាញកម្ទេចឡធ្យូងចំនួន៤ឡ និងរុះរើខ្ទមចំនួន ២ខ្ទម

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ សហការជាមួយអាជ្ញាធរឃុំសុខសាន្ត បានចុះល្បាតរុះរើឡធ្យូង និងខ្ទម នៅចំណុចជាប់អូរច្បារ ស្ថិតក្នុងភូមិសុខសាន្ត ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី បានកម្ទេចឡរធ្យូងចំនួន០៤ឡ នឹងរុះរើខ្ទមចំនួន០២ខ្ទម៕

You missed