(ចិន) ÷កាលពីថ្ងៃអង្គារមានករណីគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រដ៏ខ្លាំងបានវាយប្រហារ តំបន់ស្វយ័តទីបេ Xizang ភាគនិរតីនៃប្រទេសចិនបណ្តាលឲ្យមនុស្សស្លាប់៩៥នាក់ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ (តួរលេខស្លាប់អាចកើនឡើង) និង១៣០នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីនៃប្រទេសចិន CENC បានរាយការណ៍ថា គ្រោះរញ្ជួយដីមួយមាន កម្រិត ៦.៨រ៉ិចទ័រ បានអង្រួនស្រុក Dingri នៃតំបន់ Tibet កៀកនឹងព្រំប្រទល់ ជាមួយប្រទេសនេប៉ាល់ កាលពីវេលាម៉ោង៩៖០៥នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) និងមានជម្រៅ១០គីឡូម៉ែត្រ ខណៈទីភ្នាក់ងារអាមេរិក USGA បានរាយការណ៍ថា គ្រោះរញ្ជួយដីនោះ មាន កម្រិត៧.១រ៉ិចទ័រ។
លើសពីដែរនេះរលករញ្ជួយក៏បានឆ្លងចូលទៅកាន់ព្រំដែនប្រទេសនេប៉ាល់ដូចគ្នា ដែលនេះគឺជាគ្រោះ មហន្តរាយធម្មជាតិកើតឡើងលើទីតាំងដដែលៗរាប់សិបឆ្នាំមកហើយ៕