កាស៊ីណូអនឡាញនៅតែបន្តមានវត្តមាន នៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលទីតាំង១នេះ បានប្រើប្រាស់អក្សរចិន ជាស្លាកយីហោទាំងស្រុងដើម្បីបន្លំភ្នែកពលរដ្ឋខ្មែរ ក៏ដូចជាសមត្ថកិច្ចខ្មែរដែលមិនចេះអក្សរចិន។ គេឃើញជនជាតិចិនក៏ដូច ជាជនជាតិផ្សេងទៀត ចូលលេងយ៉ាងគគ្រឹកគគ្រេង ក្រោមការសម្របសម្រួលពីជនជាតិខ្មែរដែលកាងនៅទីនោះ។ យ៉ាងណាក៏ដោយគេមិនដឹងថា តើនរណាជាអ្នកកាងវង់ល្បែងអនឡាញរបស់ជនជាតិចិននោះទេ។

យោងតាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថាទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ជារបស់ជន ជាតិចិនជាថៅកែក៏ប៉ុន្តែអ្នកចូលលេងមិនមែនសុទ្ធតែជាជនជាតិចិននោះទេ។ អ្នកញៀនល្បែងស៊ីសងអនឡាញគ្រប់ជាតិសាសន៍ អាចចូលលេងល្បែងនៅក្នុងទីតាំងខាងលើនេះបានដោយសេរី។ រីឯអាជ្ញាធរក៏ហាក់ដូចជាមិនបានចាប់អារម្មណ៍ចំពោះទីតាំងនេះ ប៉ុន្មានដែរព្រោះគេឃើញតែអក្សរចិន។

ប្រជាពលរដ្ឋនិយាយថា នេះគឺជាល្បិចរបស់ជនជាតិចិនដើម្បីបន្លំភ្នែកសមត្ថកិច្ចខ្មែរ ដែលមើលទៅហាក់ដូចជាហាងផឹកស៊ីឬក៏កន្លែងធ្វើការរបស់ជនជាតិចិន។ក៏ប៉ុន្តែការពិតវាមិនមែនជាកន្លែងធ្វើការ,ក្រុមហ៊ុនឬក៏កន្លែងផឹកស៊ីនោះទេ។ ការពិតវាគឺជាវង់ល្បែងស៊ីសងអនឡាញ យ៉ាងច្បាស់ក្រឡែត។ ប្រភពប្រាប់ថា ត្បិតតែវាឃើញមានតែអក្សរចិន ប៉ុន្តែអ្នកចូលលេងមិនសុទ្ធតែជាជន ជាតិចិនទាំងស្រុងនោះទេ។ ផ្ទុយទៅវិញក៏មានជនជាតិខ្មែរបុរសនារីខ្មែរក្មេងៗចូលលេងល្បែងនៅទីនោះដែរ។

ប្រជាពលរដ្ឋទទូចស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ ដែលមានលោក ម៉ម វុទ្ធី អធិការនគរបាលខណ្ឌ និងលោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យមេត្តាជួយចុះពិនិត្យបង្ក្រាបផង។ ការដែលអាជ្ញាធរមិនធ្វើសកម្មភាពដើម្បីបង្ក្រាបក្រុមល្បែងស៊ីសងទេនោះ គឺប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរស់ក្នុងភាពរងារខ្លាំងណាស់ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed