(ភ្នំពេញ ) ៖មានសភាពត្រួតរបស់ខ្លាំងនៅពេលប្រជាពលរដ្ឋក្មេង,ចាស់-ប្រុស,ស្រីដែលប្រមូលផ្ដុំប្រជៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយកអាំងប៉ាវនៅវេលាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៥នេះ បានជួបហេតុការណ៍ខ្យល់គដួលសន្លប់ជាបន្ដបន្ទាប់ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និង៦នាក់ផ្សេងទៀតកំពុងសង្គ្រោះ។
ភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌ ដូនពេញ។ ជារៀងរាល់ឆ្នាំតែងតែមានការចែកអាំងប៉ាវ បែបនេះធ្វើឲ្យមានការកកស្ទះជាខ្លាំង។
ក្រោយមានហេតុការណ៍នេះកើតឡើង គេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកការជួបជុំនោះ៕