(ខេត្តតាកែវ ) ៖ជនជាប់ចោទឧត្តមសេនីយ៍ទោវៀក សុភាព នាយកសាលានគរបាលជាតិភូមិភាគ៣ ល្មើសសេចក្តីសម្រេចរបស់តុលាការ ករណីឆបោកលុយប្រជាពលរដ្ឋ ចំនួន 81800ដុល្លាអាមេរិក រូមទាំងសំណងជំងឺចិត្ត។
ជនជាប់ចោទ ឧត្តមសេនីយ៍ទោ វៀក សុភាព មុខរបរមន្ត្រីនគរបាលជាតិ និងប្រពន្ធឈ្មោះ សេស វណ្ណា ត្រូវប្រជាពលរដ្ឋប្ដឹងចូលទៅតំណាងអយ្យការអមសាលា ដំបូងខេត្តតាកែវ ពីបទមិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ បទឆបោកដែលប្រព្រឹត្តនៅចំណុចភូមិស្នោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃ ទី ២២ ខែធ្នូ ឆ្នាំ២០២៣។
យោងលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៧៨ ចុះថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០១៨ របស់សាលាដំបូងខេត្តតាកែវ សាលក្រមព្រហ្មទណ្ឌលលេខ៣៨ខ.ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តតាកែវ, សាល ក្រមព្រហ្មទណ្ឌលលេខ៧៧ ខ.ចុះថ្ងៃទី ២១ខែវិច្ឆិកា ឆ្នាំ ២០២៣ របស់សាលាដំបូងខេត្តតាកែវ និងដោយឡែកតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញដីការកោះឱ្យជនសង្ស័យ ឈ្មោះ វៀក សុភាព និងប្រពន្ធឈ្មោះ សេស វណ្ណា ចូលមកកាន់តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ដើម្បីសាកសួរអំពីដំណើររឿង មិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ។ តែជនជាប់ចោទពុំបានចូលបង្ហាញខ្លូនតាមការកោះនោះទេដោយឱ្យមេធាវីចូលជាតំណាងជំនួសវិញ។
ក្រុមពលរដ្ឋរងគ្រោះដែលត្រូវជនជាប់ចោទឈ្មោះ វៀក សុភាព បោកប្រាស់លុយកាក់ ហើយថែមទាំងមិនព្រមអនុវត្តតាមសាលក្រមសម្រេចរបស់តុលាការ ទើបពួក គាត់សម្រេចដាក់បណ្ដឹងចូលតំណាងមកអយ្យការឱ្យចាត់ការតាមនិតិវិធីជូនពួកគាត់ថែមទៀត ។
នៅថ្ងៃទី២២ខែ មករា ឆ្នាំ២០២៥ លោក វៀក សុភាព ឆ្លើយតបនិងសំណួរអ្នកកាសែតតាមតេលេក្រាមថា ឱ្យ ទៅសួរតុលាកាទៅ ថាតុលាការមានប៉ុន្មានថ្នាក់, ហើយ ក៏ប្លកតេលេក្រាមអ្នកកាសែតតែម្ដង។
ពលរដ្ឋលើកឡើងថា ជននេះមិនដឹងថា សំអាងលើអ្វីទេ ខ្លួនជាមន្រ្ដីនគរបាលជាតិ តែយកតំណែងតួនាទីដើរបោកប្រាស់ពលរដ្ឋទន់ខ្សោយដូចពួកគាត់ ដោយថែម ទាំងមិនព្រមអនុវត្តសេចក្ដីសម្រេចរបស់តុលាការដែលជាច្បាប់ជាតិថែមទៀតផង។
ពលរដ្ឋសំណូមពរលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កើត រិទ្ធ និង អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយផ្ដល់យុត្តិធម៌ដល់ពួកគាត់ផង ព្រោះលោកឧត្ដមសេនីយ៍ទោ វៀក សុភាព កន្លងមកតែងតែយកឈ្មោះថ្នាក់ដឹកនាំមកប្រើប្រាស់ ដើម្បីឱ្យគេឯងមានជំនឿលើខ្លូន ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អង្គភាពនគរបាលជាតិដែលស្អាតស្អំ ព្រោះតែបុគ្គលជនសង្ស័យឈ្មោះវៀក សុភាព នេះនិងធ្វើឱ្យខួចដល់អង្គភាពក្រសួងមហាផ្ទៃ ។
ជននេះដើរឆបោកលុយកាក់ប្រជាពលរដ្ឋ ហើយមិន ព្រមសងវិញ ថែមទាំងមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ។ ទាំងនេះហើយទើបប្រជាពលរដ្ឋរងគ្រោះសូមលោកឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឋិត ស សុខា មានចំណាត់ការទាន់ពេលវេលា ដើម្បីកុំឱ្យជនសង្ស័យខាង លើដើរបោកប្រាស់អ្នកទន់ខ្សោយតាមបណ្ដាខេត្តផ្សេងៗទៀត និងជាចុងបញ្ចប់ សំណូមពរ ដល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកកើត រិទ្ធ មេត្តាអន្តរាគមន៍ដល់តុលាការខេត្តតាកែវឱ្យចាត់ការតាមផ្លូវច្បាប់ដល់ជនល្មើស ឈ្មោះ វៀក សុភាព ផ្ដន្ទាទោសជនល្មើសតាមច្បាប់ និងសូមទាមទារឲ្យជន ជាប់ចោទខាងលើសងប្រាក់ត្រឡប់មកឲ្យប្រជាពលរដ្ឋចំនួន 40900$ ដុល្លារ និងទាមទារសំណងជំងឺចិត្តចំនួន 40900 ដុល្លារថែមទៀតផង ៕