ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការងារបូកសរុបលទ្ធផលការងារព័ត៌មាននិងសោតទស្សន៍ឆ្នាំ២០២៤ លើកទិសដៅបន្តឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្ត នៅសាលប្រជុំ កង ហ៊ាង អគារសាលាខេត្តកំពង់ស្ពឺ។ និងមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការសាលាខេត្ត លោកជំទាវ ម៉ែន សុីនួន ប្រធានមន្ទីរព័ត៌មានខេត្ត លោក ទៀក លឹមជូ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៍មាន និងសោតទស្សន៍ លោក ខាត់ សុគន្ធឌីណា ប្រធានមន្ទីរសម្របសម្រួលរាជធានី-ខេត្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀតចូលរួម។

ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លើកឡើងថា បច្ចុប្បន្នទូរទស្សន៍ និងការសែតមួយចំនួនត្រូវបានបិទ ដោយសារតែបច្ចេកវិទ្យាទំនើប សម័យឌីជីថល មានការអភិវឌ្ឍន៍ខ្លាំង មានដូចជាបណ្តាញសង្គមហ្វេសប៊ុក តិចតុកជាដើម ហើយភាគច្រើនគេតែងតែមើលព័ត៌មានតាមទូរស័ព្ទដៃ។ ទន្ទឹមនិងការរីកចំរើននេះដែរ អ្នកសារព័ត៌មានក៏ត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ យកព័ត៌មានទៅធ្វើការផ្សព្វផ្សាយត្រូវមានប្រភពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ។ ក្រមសីលធម៌ និងវិជ្ជាជីវៈ គឺជាអាវក្រោះ សម្រាប់ការពារអ្នកសារព័ត៌មាន ជៀសផុតពីការប្តឹងផ្តល់នានា៕ដោយ៖ មណ្ឌលច្បារមន

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed