ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស ៣នាក់មួយគ្រួសារ បានស្លាប់បាត់បង់ជីវិតមួយប៉ព្រិចភ្នែក និងម្នាក់ទៀតបានរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ នឹងគ្រួសារជិះម៉ូតូ១គ្រឿងមានសមាជិក៤នាក់ ។

ហេតុការណ៍ដ៏មហាសែនរន្ធត់ខាងលើបានកើតឡើងនៅលើកំណាត់ផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ត្រង់ចំណុចផ្លូវកោងជើងភ្នំក្បាលសៀម ផ្លូវចូលរណ្តៅដីកាយក្រួសក្រហម ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ នារសៀល ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះ ។

ប្រភពរាយការណ៍ថា មុនដំបូងគេឃើញរថយន្ត១គ្រឿងម៉ាកវីហ្វោ ពណ៌ស្ករធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងសភាពដែលរេពេញផ្លូវ។ លុះមកដល់កន្លែងកើត ហេតុក៏មានម៉ូតូ១គ្រឿងធ្វើដំណើររួមគ្នា ចំនួន០៤នាក់ មកពីទិសខាងជើងពេលនោះរថយន្ត ក៏បុកពេញទំហឹង បណ្ដាលឱ្យភាគីខាងម៉ូតូស្លាប់០៣នាក់ភ្នាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួស ។

សូមរង់ចាំព័ត៌មានលម្អិតនៅពេលក្រោយ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed