Month: June 2024

ឃាត់ខ្លួនជនដៃដល់ម្នាក់ ដែលច្របាច់កសម្លាប់សង្សារខ្លួន នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ព្រោះភ្លើងប្រច័ណ្ឌ

ភ្នំពេញ ៖ កម្លាំងមានសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបំបែកសំណុំរឿង ច្របាច់កសម្លាប់សង្សារខ្លួន ព្រោះភ្លើងប្រច័ណ្ឌនៅខណ្ឌ ទួលគោកដោយជនដៃដល់ត្រូវបានចាប់ខ្លួននៅខេត្ត សៀមរាប។ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនដៃ ដល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។ គួររំលឹកថា កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីឃាតកម្មសម្លាប់ នៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី១ ទីតាំលេខ២៣ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ ដែលបង្កដោយបុរសម្នាក់…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម២នាក់ករណីផ្ទុះអាវុធនៅស្រុកចន្ទ្រា

(ស្វាយរៀង) ៖សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ២នាក់ករណី ផ្ទុះអាវុធនៅស្រុកចន្ទ្រា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣៥ នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចលើផ្លូវខាងកើតកាស៊ីណូ៦៧ ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ចឹង កុងហ្វី អាយុ ២៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ សង្កាត់ ហាគិញ ខណ្ឌ ឡេជិន…

បិទទីតាំងបន្ទប់ពិគ្រោះ ព្យាបាលជំងឺមាត់ធ្មេញ២កន្លែង ដែលមិនមានច្បាប់អនុញ្ញាតនៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យទីតាំង បន្ទប់ពិគ្រោះ ព្យាបាលជំងឺមាត់ ធ្មេញ២កន្លែង ដែលបើកដំណើរការដោយមិនមានច្បាប់អនុញ្ញាត និងបានសម្រេចចេញលិខិតបិទទីតាំងទាំងពីរខាងលើ តាមលិខិតលេខ ១៦៦៤ និង ១៦៦៥ សខ.ខតឃ រួមមាន៖ ១-កន្លែងពិគ្រោះ ព្យាបាលជំងឺមាត់ ធ្មេញ…

ប្លែកៗអំពីបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ (Euro 2024)៖

អ្នកគាំទ្រអង់គ្លេស៦នាក់ ជាប់បំរាមបាល់ទាត់ ក្រោយបង្ករចលាចល ក្នុងការប្រកួតជាមួយស៊ែបនៅទីក្រុង Gelsenkirchen កាលពីថ្ងៃទី១៦ ខែមិថុនា។ មន្ត្រីមកពីអង្គភាពនគរបាលបាល់ទាត់ចក្រភពអង់គ្លេស (UKFPU) បានធ្វើការជាមួយអាជ្ញាធរអាល្លឺម៉ង់ អំឡុងការប្រកួតកន្លងមកនេះ។ អ្នកគាំទ្រដែលជាប់បំរាមទាំងនោះ មិនអាចចូលរួមទស្សនាការប្រកួតក្នុងស្រុក និងអន្តរជាតិរបស់អង់គ្លេសនោះទេ អំឡុងពេលជាប់ពិន័យ។ ប្រធាន UKFPU លោក Mick Johnson សាទរនូវចំណាត់ការឆាប់រហ័សនេះ ហើយនិយាយថាអ្នកបង្ករបញ្ហានៅចក្រភពអង់គ្លេស រឺក្រៅប្រទេស ត្រូវទទួលផលនូវអ្វីដែលបានប្រព្រឹត្ត។ លោកបន្តថា យើងចង់ឱ្យអ្នកគាំទ្រដែលទៅមើលការប្រកួតសប្បាយ រីករាយ តែត្រូវចាំពិសារដោយទទួលខុសត្រូវ គោរពវប្បធម៌ប្រទេសគេ និងមិនត្រូវបង្ករចលាចល។…

ក្រសួងបរិស្ថានដាក់ឱ្យប្រើប្រាស់ក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីទាញយកប្រយោជន៍ បានកាន់តែមានប្រសិទ្ធភាពថែមទៀត

(ភ្នំពេញ)៖ ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ កាលពីរសៀលថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ មកពីក្រសួង ស្ថាប័ននានា កងកម្លាំងប្រដាប់អាវុធ អង្គភាពប្រឆាំងអំពើពុករលួយ ឯកអគ្គរដ្ឋទូត តំណាងស្ថានទូត អង្គការ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា ស្រាវជ្រាវ…

អ្នកនាំពាក្យក្រសួងការបរទេសនៃកម្ពុជា បង្ហាពីជំហររបស់កម្ពុជា៦ចំណុច (Six-Point) ដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការនិងជាអ្នកនាំ ពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាន ឆ្លើយតបទៅនឹងការសាកសួរ របស់អ្នកសារព័ត៌មានអំពីជំហររបស់កម្ពុជាលើ “ការយល់ដឹងរួមប្រាំមួយចំណុចស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” (Six-Point Common Understanding on Political Settlement of the Ukraine Crisis) ដែលបានលើកឡើងរួមគ្នាដោយសាធារណៈរដ្ឋប្រជាមានិតចិន និងប្រេស៊ីល នៅថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២៤។ អ្នកនាំពាក្យក្រសួងការបរទេសនៃកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា ៖…

លោក ហេង សួរ ៖ការទាញប្រយោជន៍ចេញពីទំនើបកម្មនៃបច្ចេកវិទ្យាឌីជីថលសម្រាប់ប្រយោជន៍សេដ្ឋកិច្ចដែលកម្ពុជា និងប្រទេសក្នុងតំបន់ត្រូវយកចិត្តទុកដាក់

ភ្នំពេញ)៖ កម្ពុជា និងជប៉ុន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកសន្និសីទ ASJA-ASCOJA-JAC លើកទី ២២ នៅរាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក TSUGE Yoshifumi (សូគេ យូស៊ីហ្វូមី) អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេសជប៉ុន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរផងដែរ។ ថ្លែងក្នុងឱកាសនោះ លោក ហេង សួរ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសន្និសីទដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី…

ក្មេងៗ៥នាក់ ត្រូវប្រជាការពារភូមិបង្ខំឲ្យផ្តិតមេដៃ ដោយចោទថា ចូលលួចលុយក្នុងផ្ទះគេ *ប្រជាការពារភូមិមានសិទ្ធអាចធ្វើលិខិតកិច្ចសន្យាឲ្យក្មេងផ្តិតមេដៃ? ខណៈអាណាព្យាបាលអត់ដឹងសោះ!

ភ្នំពេញ ៖ ក្មេងៗចំនួ៥នាក់ ត្រូវបានបុរសជាបុគ្គលម្នាក់ប្រើអំណាចតួនាទីជាប្រជាការពារភូមិ ចាប់បង្ខំឲ្យផ្តិតមេដៃ លើលិខិតរដ្ឋបាលដោយកិច្ចសន្យាព្រមព្រៀងក្នុងបទចោទប្រកាន់ក្មេងទាំងនោះ ថាបានចូលលួចលុយក្នុងផ្ទះគេ ស្ថិតក្នុងបុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំពោះទង្វើរ របស់ប្រជាការពាររូបនោះ បង្កើតឲ្យមានការរិះគន់យ៉ាង ខ្លាំងពីមហាជន។ ប្រជាពលរដ្ឋលើកឡើងថា តើក្មេងៗទាំងនោះលួចអ្វីឲ្យពិតប្រាកដ ហើយបើពួកគេប្រព្រឹត្ត ហេតុអ្វីមិនហៅអាណាព្យាបាល,ឪពុកម្ដាយរបស់ពួកគេមកប្រាប់និងធានា ប៉ុន្តែបែរជាបង្ខំក្មេងឲ្យធ្វើកិច្ចសន្យាហើយថតបង្ហោះ លើបណ្តាញសង្គមបែបនេះទៅវិញ។ ការថតបង្ហោះនេះ ធ្វើឲ្យប៉ះពាល់កិត្តិយស, សិទ្ធិកុមារនិងសេចក្តីថ្លៃថ្នូរ រួមទាំងអនាគត របស់ក្មេងៗ ទាំងនោះថែមទៀតផង។ ប្រជាការពារភូមិរូបនោះ ឈ្មោះ លន់…

លោក ឃួង ស្រេង៖ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដើម្បីប្រជាជន មានប្រវត្តិស្នាដៃយ៉ាងច្រើនសម្រាប់ជាតិ មាតុភូមិ

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដើម្បីប្រជាជន មានប្រវត្តិស្នាដៃយ៉ាងច្រើនសម្រាប់ជាតិ មាតុភូមិ។ លោកបានថ្លែងបែបនេះក្នុង ពិធីប្រកាសសាខាគណបក្ស និងបញ្ចូលសមាជិកគណបក្ស ភ.ព ២១ និងភ.ព ២២ គឺចំពេលដែលគណបក្សប្រជាជនកម្ពុជាយើង បានប្រារព្វពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។…

You missed