រយៈពេល៥ថ្ងៃនគរបាលរាជធានីភ្នំពេញបង្ក្រាបក្មេងទំនើងបាន៣០នាក់ស្មើនឹង១៣ករណី
ភ្នំពេញ÷ដោយបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ខែមករាឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងការងារផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នក នាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមក្មេងទំនើងដែលត្រូវបានបង្រ្កាបក្នុងរយៈពេល៥ថ្ងៃចុងក្រោយពីថ្ងៃទី០៣រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យទាំង៣០នាក់នេះរួមមាន: *ទី១៖ ខណ្ឌដង្កោ ចំនួន៤ករណី ក្នុងនោះមាន÷ប្លន់២ ករណី ឃាត់ខ្លួន២នាក់ (ប្រភេទក្មេងទំនើង និងហិង្សា…