លទ្ធផលបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ (Euro 2024)៖ពូល E ស្លូវ៉ាគី ១-១ រ៉ូម៉ានី អ៊ុយក្រែន ០-០ បែលហ្ស៊ិក

ក្រុមបាល់ទាត់ រ៉ូម៉ានី និងស្លូវ៉ាគីមានឱកាសឡើងវគ្គ១/៨ផ្តាច់ព្រ័ត្រ ក្រោយក្រុមទាំងពីរស្មើគ្នា ១ទល់១ កាលពីយប់មិញ។ លេងបាន២៤នាទី កីឡាករខ្សែបម្រើក្លឹប Hellas Verona Ondrej Duda ជួយឱ្យស្លូវ៉ាគីនាំមុខមុន តែនាទីទី ៣៧ រ៉ូម៉ានីតាមស្មើដោយគ្រាប់បាល់កីឡាករក្លឹប Empoli Răzvan Gabriel Marin។

លទ្ធផលនេះធ្វើឱ្យ រ៉ូម៉ានីឡើងក្នុងនាមក្រុមលេខមួយក្នុងពូល និងស្លូវ៉ាគី ឡើងវគ្គបន្តក្នុងនាមក្រុមលេខបីល្អបំផុត ខណៈបែលហ្ស៊ិក ជាក្រុមលេខពីរក្នុងពូល ក្រោយស្មើអ៊ុយក្រែន ០ទល់នឹង០។

វគ្គ១៦ក្រុមចុងក្រោយ ថ្ងៃទី៣០ ខែមិថុនា ស្លូវ៉ាគី ជួបអង់គ្លេស ឯបែលហ្ស៊ិក ប្រកួតជាមួយបារាំង នៅថ្ងៃទី០១ ខែកក្កដា និង រ៉ូម៉ានីប៉ះហូឡង់ ថ្ងៃទី០២ ខែកក្កដាខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed