ការប្រកួតពានរង្វាន់ប្រចាំទី្វបអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់ឆ្នាំនេះបានប្រកួតបញ្ចប់ក្នុងវគ្គជម្រុះតាមពូលចំនួន៤ពូលហើយ ពោលគឺពួល A B C និង D។ ក្នុងនោះគេរកឃើញ៩ក្រុមដែលមានកៅអីស្វ័យប្រវត្តិទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ហើយក៏បានដឹងរួចខ្លះហើយដែរ ក្រុមដែលត្រូវប៉ះគ្នានៅវគ្គ១៦ក្រុមនេះ។

សម្រាប់ពួល A ក្រុមដែលឡើងទៅកាន់វគ្គ១៦ក្រុមគឺម្ចាស់ផ្ទះអាល្លឺម៉ង់ និងស្វ៊ីស, ពូល B មានអេស្ប៉ាញ និងអ៊ីតាលី, ពូល C ដែលទើបប្រកួតបញ្ចប់កាលពីយប់មិញមានអង់គ្លេស និងដាណឺម៉ាក ខណៈពូល D មាន អូទ្រីស និងបារាំង ដែលទើបបញ្ចប់ការប្រកួតជម្រុះតាមពូលកាលពីរាត្រីថ្ងៃទី២៥ មិថុនានេះដែរ។ រីឯពូល F មានព័រទុយហ្គាល់បានកក់កៅអីទៅវគ្គ១៦ក្រុមដែរ បើទោះបីជានៅសល់១ប្រកួតទៀតដែលត្រូវប្រកួតនៅរាត្រីនេះក៏ដោយ ដោយសារក្រុមនេះមានពិន្ទុគ្រប់គ្រាន់ក្នុងការឡើងទៅកាន់វគ្គបន្ត។

ដោយឡែកគេត្រូវជ្រើសរើស៤ក្រុមទៀតដែលមានចំណាត់ថ្នាក់លេខ៣ល្អក្នុងពូលនីមួយៗ ដើម្បីបំពេញកៅអីទៅកាន់វគ្គ១៦ក្រុមដែរ។ ក្រុមលេខ៣ល្អនោះគឺត្រូវមានពិន្ទុលើសគេប្រជែងជាមួយក្រុមក្នុងពូលផ្សេងៗ និងលក្ខខណ្ឌមួយចំនួនទៀតរបស់យូរ៉ូ។

ក្រុមដែលគេមើលឃើញថា បានឡើងទៅកាន់វគ្គ១៦ក្រុមដែលកំពុងឈរចំណាត់ថ្នាក់លេខ៣នោះគឺមាន ហុងគ្រី ដែលមាន៣ពិន្ទុក្នុងពូល A, ស្លូវេនី ដែលមាន៣ពិន្ទុក្នុងពូល C, ហុល្លង់ដែលមាន៤ពិន្ទុ ក្នុងពូល D និងរង់ចាំអ៊ុតពីលទ្ធផលនៃការប្រកួតយប់នេះក្នុងពូល E និងពូល F បន្តទៀត ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed