ការប្រកួតសន្សំពិន្ទុតាមពូលនៅរាត្រីនេះគឺក្រុមការពារតំណែងជើងឯកអ៊ីតាលី ត្រូវប៉ះអេស្ប៉ាញនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២១ មិថុនា សម្រាប់វគ្គជម្រុះពូល B។ ក្រុមទាំង២មាន៣ពិន្ទុដូចគ្នាក្រោយពីការប្រកួតកាលពីសប្តាហ៍មុន ដោយអ៊ីតាលីបានយកឈ្នះអាល់បានី២ទល់១ ខណៈដែលអេស្ប៉ាញបានបំបាក់ក្រូអាត៣ទល់០ ខណៈក្រុមណាមួយយកបាន៣ពិន្ទុបាននោះ ឱកាសឡើងទៅវគ្គ១៦ក្រុមគឺកាន់តែខ្ពស់។
ក្រុមជម្រើសជាតិអ៊ីតាលីគឺមិនដែលចាញ់នោះទេ ដោយ៥ប្រកួតចុងក្រោយ ឈ្នះ៤ដង និងស្មើម្តង។ ក្នុង៣ប្រកួតចុងក្រោយ ស្មើទួរគី០ទល់០ ក្នុងជំនួបមិត្តភាព, ឈ្នះបូស្នៀ១ទល់០ក្នុងជំនួបមិត្តភាព និងឈ្នះអាល់បានី២ទល់១ ក្នុងព្រឹត្តិការណ៍យូរ៉ូជម្រុះតាមពូល។
ងាយមកមើលក្រុមអេស្ប៉ាញវិញ ៥ប្រកួតចុងក្រោយចាញ់តែ១ប្រកួតប៉ុណ្ណោះ ដោយឈ្នះ៣ និងស្មើ១។ អេស្ប៉ាញក៏មិនដែលចាញ់ដែរក្នុង៣ប្រកួតចុងក្រោយ គឺឈ្នះអង់ដូរ៉ា ៥ទល់០ ក្នុងជំនួបមិត្តភាព, ឈ្នះអៀរឡង់ខាងជើង៥ទល់១ ក្នុងជំនួបមិត្តភាព និងចុងក្រោយបំបាក់ក្រូអាត៣ទល់០ ក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ។
ប្រវត្តិជួបគ្នា៧លើកចុងក្រោយរវាងក្រុមទាំងពីរគឺអ៊ីតាលីឈ្នះ២ដង (ឈ្នះ២ទល់០ ក្នុងជំនួបយូរ៉ូ២០១៦ និងឈ្នះដោយប៉ាល់ប៉េណាល់ទី ក្នុងវគ្គជម្រុះយូរ៉ូ២០២១) ខណៈដែលអេស្ប៉ាញឈ្នះ៣ដង (ឈ្នះ៣ទល់០ ក្នុងជម្រុះ World Cup ២០១៧, ឈ្នះ២ទល់១ក្នុងជំនួប National League ២០២១ និងឈ្នះ២ទល់១ទៀតក្នុងជំនួប National League ឆ្នាំ២០២៣) និងស្មើគ្នា២ដង។
បើសិនជាក្រុមណាមួយឈ្នះការប្រកួតនេះ ប្រាកដណាស់នឹងកក់កៅអីទៅកាន់វគ្គ១៦ក្រុមជាមិនខាន។ តើប្រិយមិត្តអ្នកអានគេហទំព័រ និងឆានែលតេឡេក្រាម “មហាបុរសខ្មែរ” គិតថា អ៊ីតាលី ឬអេស្ប៉ាញជាអ្នកឡើងទៅកាន់វគ្គ១៦ក្រុម? ឬក៏ឡើងទៅទាំង២ក្រុម? ៕