ពលរដ្ឋនៅឃុំត្រពាំងថ្លុង និងឃុំក្រែក ស្រុកពញាក្រែកខេត្តត្បូងឃ្មុំបានឲ្យដឹងថា ល្បែងស៊ីសងតាមអ៊ីនធឺណិតកំពុងរីកដុះដាល់យ៉ាងសម្បើម ដោយមិនឃើញមានការបង្ក្រាបទាល់តែសោះពីសំណាក់មន្ត្រីនគរបាលប៉ុស្តិ៍ និងអធិការដ្ឋាននគរបាលស្រុកពញាក្រែក។ការស្ងៀមស្ងាត់របស់សមត្ថកិច្ចដែលបណ្ដែតបណ្ដោយឲ្យមានទីតាំងល្បែងអ៊ីនធឺណិត,ឆ្នោតឡូតូនិងមាន់ជល់នេះ ធ្វើឲ្យអ្នក ភូមិមានមន្ទិលសង្ស័យយ៉ាងខ្លាំង។ ប្រភពថា អធិការនគរបាលស្រុកពញាក្រែក លោក ថាញ់ សុខវាត រក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហាល្បែងទាំងនេះ។ បើតាមប្រភពបានឲ្យដឹងថា ល្បែងស៊ីសងមាន់ជល់ និងឡូតូតាមអនឡាញ នៅក្នុងឃុំចំនួនពីរក្នុងទឹកដីស្រុកពញាក្រែកគឺនៅឃុំត្រពាំងផ្លុងនិងឃុំក្រែក ដែលសព្វថ្ងៃនេះកំពុងកៀងគរ ក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ហើយអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាបនោះឡើយ។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ទីតាំងល្បែងសុីសងមាន់ជល់ និងឡូតូអនឡាញក្នុងឃុំទាំងពីរក្នុងទឹកដី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក គេពុំដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះទប់ស្កាត់…