មេឆ្នោតដុះស្លែចែ លីណា នៅក្រុងតាខ្មៅបានកំពុងលួចកត់ឆ្នោតយួនបើកចំហជាធម្មតា
(កណ្ដាល ) ៖ ស្ត្រីជាមេឆ្នោតដ៏មានឥទ្ធិពលដុះស្លែម្នាក់នៅក្រុងតាខ្មៅបានកំពុងលួចលក់ កត់ឆ្នោតយួនឱ្តក្រុមអ្នកញៀនលេងឆ្នោតយ៉ាងសកម្ម ដោយគ្មានខ្លាចញញើតអាជ្ញាធរកម្លាំងមានសមត្ថកិច្វនៅក្រុងតាខ្មៅ និងខេត្តកណ្ដាលទាល់តែសោះ ជាពិសេសកំពុងបំពានច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងយ៉ាងងងើល។ ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ស្ត្រីជាមេឆ្នោតដ៏មានឥទ្ធិពលនេះ ឈ្មោះ លីណា បានកំពុងលួចលាក់លក់ កត់ឆ្នោតយួន ជ្រកក្រោមឆ្នោតខ្មែរ លាភមហាសម្បត្តិ ដែលមានទីតាំងនៅចំណុចខាងក្រោយជាប់ហាងកាហ្វេសុីធូ ចន្លោះហាងលក់សាច់គោអាំង ស្ថិតនៅក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលដែលមានអ្នកញៀនភាគច្រើនជាប្រជាពលរដ្ឋនិងជាមន្ត្រីរាជការ។ ម៉ូយសំខាន់ៗរបស់ចែលីណាមួយចំនួន ក៏ទាក់ទងចាក់ឆ្នោតតាមប្រព័ន្ធទូរសព្ទ ដែលអាចលាក់បាំងមិនឲ្យអាជ្ញាធរបានឃើញផងដែរ។ យ៉ាងណាក៏ដោយគេនៅតែអាចចូលទៅចាក់ឆ្នោតដោយផ្ទាល់នៅផ្ទះរបស់ចែលីណាដោយមិនខ្លាចរអាអ្វីទេ។ សម្រាប់ចែលីណា ក៏គាត់មិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចចុះទៅបង្ក្រាបអ្វីនោះដែរ។ គេមិនដឹងថា ហេតុអ្វីបានជាមេឆ្នោតយួនម្នាក់នេះហ៊ានកត់កន្ទុយលេខជាចំហរយ៉ាងដូច្នេះ?…