ក្រុមលោកតាន់ គឹមសួរ បានរកឃើញគំនរឈើច្រើនម៉ែត្រគីបលាក់ទុកក្នុងផ្ទះចាស់១កន្លែង ស្ថិតក្នុងដែន ជម្រកសត្វព្រៃភ្នំព្រិច ក្រោមការដឹកនាំរបស់លោកព្រហ្ម វិបុលរតនៈ។ ក្រៅពីនោះក៏បានរកឃើញឈើ ដែលកប់ក្នុងដីរយៈពេលយូរប្រហែលជាង១០ឆ្នាំមកហើយជា ច្រើនទៀត។ ឈើទាំងនោះត្រូវប្រភពអះអាងថា នៅក្នុងដីក្រុមហ៊ុនកាលជាង១០ឆ្នាំមុន នៃកិច្ចសហប្រតិបត្តិការរបស់ឈ្មួញវៀតណាមឈ្មោះជឿងនិងឧកញ៉ាអុលដែល ជាប់ពន្ធនាគារទៅហើយនោះ។

ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងកែរពៅ ដែនជម្រកសត្វ ព្រៃភ្នំព្រេច សហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ប៉ុស្តិ៍ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរីបានធ្វើការប្រមូល និង ដឹកជញ្ជូនវត្ថុតាងឈើអារ(នៅលើដី) ដែលជនសង្ស័យ(អញ្ញាតជន) បានដឹកយកមកលាក់ទុកក្នុងព្រៃត្រង់ចំណុចចុងស្រែតាអងយកមករក្សាទុកនៅស្នាក់ការរងកែរពៅ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីអនុវត្តបន្តតាមនីតិវិធី។

ដោយឡែវត្ថុតាងឈើដែលជនសង្ស័យ(អញ្ញាតជន)ដឹកយកមកជីកដីរណ្តៅកប់លាក់ទុកក្នុងដីក្នុងព្រៃដែលក្រុម ការងារពុំទាន់បានប្រមូលដឹកជញ្ជូន យកមករក្សាទុក នៅស្នាក់ការកែរពៅ នៅឡើយទេ។ ចំណែកផ្ទះឈើធំ ១ខ្នងនិងរោងតូច១កន្លែងទៀតនោះ តើត្រូវរុះរើនិងដឹក ជញ្ជូនយកមករក្សាទុកនៅស្នាក់ការកែរពៅដែឬទេ?ក្រុម ការងារបានបញ្ជាក់ថា វត្ថុតាងឈើអារខាងលើនេះគេដឹកយកមកទំលាក់ចោលនៅទីនោះតាំងពីជាង១០ឆ្នាំមុន។

ដោយឡែកលោកតាន់ គឹមសួរ ក៏បានសរសេរនៅលើសង្គមហ្វេសប៊ុក ក្នុងរឿងព្រៃឈើនៅខេត្តមណ្ឌលគីរីនេះដែរថា “ខ្ញុំជឿជាក់ថា បងប្អូនក៏មានអារម្មណ៍សប្បាយ ចិត្តដូចខ្ញុំដែរ ដែលទទួលបានដំណឹងថា បទល្មើសធនធានធម្មជាតិនៅខេត្តមណ្ឌលគិរី មានការថយចុះច្រើន ហើយមន្ត្រីដែលខិលខូច ដែលខ្ជិលច្រអូសមួយ ចំនួនក៏ចាប់ផ្ដើមចេះធ្វើការដែរ។ សោកស្ដាយតំបន់កែវសីមា នៅតែមានបទល្មើសដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមបាន ហាក់ដូចជាមិនមានមន្ត្រីនៅមើលការខុសត្រូវនៅទីនោះទាល់តែសោះ”។

ក្នុងន័យនេះបញ្ជាក់ថា បទល្មើសពីការដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមចេញពីដែនជម្រកសត្វព្រៃកែវសីមាក្រោមការគ្រប់គ្រងរបស់លោកស៊ិន សត្ថា នៅ តែកើតមានជាធម្មតាដូចសព្វមួយដង។ គ្មានការទប់ ស្កាត់ពីមន្ត្រីជំនាញ ជាពិសេសមន្ត្រីបរិស្ថាននៅក្នុងដែនជម្រកកែវសីមា។ តាមប្រភពប្រាប់ថា ការដឹកឈើចេញ ពីដែនជម្រើកកែវសីមានៅតែកើតមានជាធម្មតាតាមរយៈម៉ូតូនិងតាមរថយន្តកែច្នៃឆ្លងទៅប្រទេសវៀតណាម។

ប្រភពព័ត៌មានពីភ្នំពេញឯណេះឲ្យដឹងថា ឈ្មួញវៀតណាមឈ្មោះជឿង កំពុងលូកដៃកកូរក៏កាយក្នុងបញ្ហាធនធានធម្មជាតិ ក៏ដូចជាធនធានមនុស្សនៅក្នុងខេត្តមណ្ឌល គិរីនោះទៀតហើយ។ ឈ្មួញម្នាក់នេះមានឥទ្ធិពលខ្លាំងណាស់ក្នុងជំនួញពាក់ព័ន្ធនឹងធនធានធម្មជាតិ។ ពាក់ ព័ន្ធនឹងបញ្ហាព្រៃឈើឬធនធានធម្មជាតិផ្សេងទៀត នៅខេត្តមណ្ឌលគិរីនោះ ត្រូវមជ្ឃដ្ឋានសមត្ថកិច្ចយល់ថារលាយហិនហោចដោយសារឈ្ងួញជនជាតិវៀតណាមម្នាក់នេះឯង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *