លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ «សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា មានជនខិលខូចបានយកឈ្មោះ និងរូបថតនាងខ្ញុំទៅបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ពាក់ព័ន្ធនឹងការវិនិយោគបោកប្រាស់ផ្សេងៗ និងបានផ្ញើសារឆ្លើយឆ្លងទៅកាន់សាធារណៈជននាពេលកន្លងមក។
នាងខ្ញុំសូមបញ្ជាក់ថាគណនីនេះជាគណនីក្លែងក្លាយ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន និងកុំចាញ់បោកការឆបោករបស់ជនល្មើសនេះ។
នាងខ្ញុំសូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះទង្វើឆបោកនានារបស់បុគ្គលនេះ និងសូមអរគុណចំពោះក្តីស្រឡាញ់ រាប់អានពីសំណាក់ អ៊ំ ពូមីង បងប្អូនទាំងអស់»។
ភ្ជាប់ទំនាក់ទំនងមកកាន់៖
🌐 Facebook Page
(https://www.facebook.com/Nimul.Cham/)🌐 Telegram
(https://t.me/CHAMNimul)🌐 X (Twitter) (https://twitter.com/c_nimul)