ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) និងសហការី បានចូលរួមពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ នៅវិទ្យាល័យទាំង២ក្នុងស្រុកខ្សសាច់កណ្តាល ដែលកម្មវិធីទី១ នៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល និងកម្មវិធីទី២ នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ដែលមានវត្តមានចូលរួមទាំង២កម្មវិធីសរុបចំនួន ៧៥០ នាក់។
ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិត កៅ ថាច បាន ពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងពាក្យជូនពរ ដល់ប្អូនៗថ្នាក់ទី១២ ទាំងអស់ ពី សំណាក់ ឯកឧត្តមអគ្គ បណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការណែនាំ ក៏ដូចជាពាក្យដាស់តឿន ដាស់ស្មារតី ដល់ប្អូនៗថ្នាក់ទី១២ ឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមអោយបានរៀបរយនូវសម្ភារៈទាំងឡាយ មុនពេលប្រឡង និងពេលប្រឡងត្រូវយកចិត្តទុកដាក់ ផ្ចង់ស្មារតី និងមានសមាធិ ពេលកំពុងប្រឡង។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត បានផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំចំពោះប្អូនៗ សម្រាប់ការតស៊ូព្យាយាម រៀនសូត្រ ក្នុងរយៈពេលកន្លងមកនេះ តាមរយៈកម្មវិធីសាលា និងតាមរយៈកម្មវិធីវគ្គបំប៉នពិសេស ហើយ ប្អូនៗនឹងទទួលបានជោគជ័យសម្រាប់ការប្រឡងបាក់ឌុបនាពេលខាងមុខជាក់ជាមិនខាន។
ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ , ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការឧបត្ថម្ភថវិកា មួយចំនួន សម្រាប់វិទ្យាល័យទាំងពីរសម្រាប់ធ្វើការចំណាយចាំបាច់ផងដែរ៕