លោកសាស្ត្រាចារ្យឈាង រ៉ា ឆ្មក់ចូលពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមន្ទីរពេទ្យបង្អែកកំពង់ត្របែក
ខេត្តព្រៃវែង )៖ នាយប់ថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីចប់ពិធិសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅខេត្តស្វាយរៀង លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានឆ្មក់ចូលត្រួតពិនិត្យស្ថានភាព និងវឌ្ឍនភាពមូលដ្ឋានសុខាភិបាល នៅមន្ទីរពេទ្យបង្អែកកំពង់ត្របែក ក្នុងខេត្តព្រៃវែង ដើម្បីបានសាកសួរសុខទុក្ខ និងពិនិត្យមើលការងារ របស់បុគ្គលិកសុខាភិបាលផ្តល់សេវាជូនប្រជាពលរដ្ឋនៅពេលយប់ ។ ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី…