ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត និងតាំងក្រសាំង ពេលជួសជុលរួចរាល់នឹងក្លាយជាប្រព័ន្ធធារាសាស្ត្រ មានប្រភពទឹកខួបប្រាំងខួបវស្សា អាចបង្កបង្កើនផលបាន ៣ដង ក្នុង១ឆ្នាំ

ការជួសជុលស្តារឡើងវិញសំណង់បង្ហៀរទឹក អាងទឹកស្ទឹងជីនិត ប្រវែង ៧២០ម៉ែត្រ ដែលអាចស្ដុកទឹកបានប្រមាណ ៤៥លានម៉ែត្រគូប ដែលជាប្រភពទឹករស់ និងមានលទ្ធភាពផ្ដល់ទឹកស្រោចស្រពដល់ផ្ទៃដីបង្កបង្កើនផលប្រមាណ ១៦០០០ហិកតា នៅក្នុងស្រុកចំនួន៣ នៃខេត្តកំពង់ធំ។

ជាមួយគ្នានេះដែរ អាងទឹកតាំងក្រសាំង នៃប្រព័ន្ធធារាសាស្ត្រមានប្រឡាយតភ្ជាប់គ្នាបំពេញឱ្យគ្នាទៅវិញទៅមកជាមួយ អាងទឹកស្ទឹងជីនិត មានលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់បង្កបង្កើនផលលើផ្ទៃដីកសិកម្មប្រមាណ ១២០០០ហិកតា ក្នុងឃុំចំនួន៥ នៃស្រុកសន្ទុក ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *