ដោយសារភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាបានបណ្តាលឱ្យកំណាត់ផ្លូវជាតិលេខ១០ ពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម ខេត្តពោធិ៍សាត់ «ផ្លូវអន្ទង់អាំងទី២» ត្រូវបានបាក់ស្រុត បង្កឱ្យរាំងស្ទះដល់ការចរាចរណ៍យានយន្តគ្រប់ប្រភេទ។
យោងតាមព័ត៌មានផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ មានករណីបាក់ស្រុតផ្លូវ នៅកំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់៕