(កណ្តាល) ៖ប្រជាពលរដ្ឋបានសម្តែងការសាទរចំពោះសមត្ថកិច្ចស្រុកស្អាង ដែលតាមប្រម៉ាញ់ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ គឺមហាកំពូលលួចផ្លែចេកនិងត្រយ៉ូងចេករាប់រយស្ទង និងមានប្រវត្តិលួចម៉ូតូ ធ្លាប់ប្លន់យកម៉ូតូ កាលពីវេលាម៉ោង០៩និង១០នាទី នៅចំណុច ចុងព្រែកចិនស្ថិតនៅភូមិ ទេពអរជូន ឃុំ កោះខែល ស្រុកស្អាង ខេត្ត កណ្តាល។
លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ច័ន្ទ មករា ហៅ ខ្មឹប ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ស្វាយជួរ ឃុំ កោះខែល ស្រុកស្អាងខេត្តកណ្ដាលវិជ្ជមាននូវសារធាតុញៀន។
វត្ថុតាងចាប់យក – ផ្លែចេកចំនួន ២៧ ស្និត , -កាំបិតផ្គាក់ចំនួន០១ដេីមផ្លែដែកដងឈើមានប្រវែង៦.៥ ស.ម ។
លោកអធិការ បានបរិយ៉ាយលម្អិតពាក់ព័ន្ធករណីជនសង្ស័យខាងលើយ៉ាងដូច្នេះថា ជនសង្ស័យជាមនុស្សប្រេីប្រាស់គ្រឿង ញៀនជាប្រចាំហេីយតែងតែដេីរលួចត្រយ៉ូងចេក នឹង ផ្លែចេក លួចម៉ាសុីនម៉ាស៊ូតបូមទឹក របស់ប្រជាពលរដ្ឋទុកនៅក្នុងដីចំការនិងលួចបូមប្រេងម៉ាស៊ូតនៅក្នុងម៉ាសុីនរបស់ប្រជាពលទុកនៅដីចំការនៅក្នុងឃុំកោះខែលជាញឹកញាប់។
.នៅមុនពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ សហការជាមួយប្រជាការពារនិងលោកមេឃុំកោះខែលបានជិះម៉ូតូល្បាតមកដល់ចំណុចកើតហេតុខាងលើក៏បានជួបជនសង្ស័យកំពុងធ្វើសកម្មភាពលួចកាប់ផ្លែចេករបស់ប្រជាពលរដ្ឋ ខណៈពេលនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
លោកបន្តថា នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាប់ផ្លែចេករបស់ប្រជាពលរដ្ឋពិតប្រាកដមែន។ នៅអំឡុងឆ្នាំ ២០២២ ខ្លួននិងបក្ខពួកធ្លាប់បានធ្វើសកម្មភាពធ្លាក់ប្លន់យកម៉ូតូចំនួន ០១ គ្រឿងម៉ាកសងស៊េរីឆ្នាំ ២០១៤ ជាមួយឈ្មោះសុីវមី និង ឈ្មោះស័ក្កនៅចំណុចខាងលេីវត្តក្បាលកោះ ឃុំ ទឹកវិល លក់បានលុយចំនួន២៨០ដុល្លារ។ នៅអំឡុងឆ្នាំ ២០២៣ ក្រុមខ្លួនធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូម៉ាកនិចបានចំនួន០១គ្រឿងជាមួយឈ្មោះសុីវមី និងឈ្មោះហុង គេទុកនៅជិតរោងបុណ្យនៅភូមិទេពអរជូនកោះខែលលក់បានលុយចំនួន២៥០ដុល្លារ ។ ជនសង្ស័យថាកន្លងមកខ្លួនក៏ធ្លាប់បានធ្វើសកម្មភាពលួច បូមប្រេងម៉ាស៊ូតពីម៉ាស៊ីនបូមទឹករបស់ប្រជាពលរដ្ឋនៅភូមិស្វាជួរបានចំនួន០៤ដងបានប្រេងម៉ាស៊ូត៤៥លីត្រ។ នៅកំឡុង ខែមិថុនាឆ្នាំ ២០២៤ ខ្លួននិងឈ្មោះ ភាពឈ្មោះ ហេង បានធ្វើសកម្មភាពលួចម៉ាស៊ីនម៉ាស៊ូតបូមទឹករបស់ប្រជាពលរដ្ឋទុកនៅក្នុងដីចំការនៅចំណុចភូមិ ស្វាយជួរ បានចំនួន ០១ គ្រឿងទៀត។
នៅអំឡុងខែ មេសា ឆ្នាំ ២០២៤ ខ្លួននិងឈ្មោះ ហេង ឈ្មោះ ភាព និង ឈ្មោះយ៉ុង បានធ្វើសកម្មភាពលួចត្រយូ៉ងចេករបស់ប្រជាពលរដ្ឋនៅភូមិ ព្រែកប៉ាង ភូមិកោះខែល ភូមិ ព្រែកកែវ ភូមិ ទេពអរជូន ភូមិ ស្វាយជួរ បានចំនួន២០០ ត្រយ៉ូង យកទៅលក់ឲ្យឈ្មោះម៉ន ម៉ាញ ភេទប្រុសអាយុ ៣០ ឆ្នាំនៅភូមិ កោះខែល ឃុំ កោះខែល ក្នុង០១ត្រយូ៉ង លក់បានលុយចំនួន ១,៥០០រៀលនិងធ្លាប់បានលួចផ្លែចេកបានចំនួន ១៤០ស្ទង ដោយបក្សពួកខ្លួនយកទៅលក់ឲ្យឈ្មោះចែហ៊ងភេទស្រីអាយុ ៤០ នៅភូមិវត្តកណ្ដាល ឃុំ ទឹកវិលនៅក្នុង០១ស្ទង បានលុយចំនួន១៥០០រៀល ហើយលុយដែលលក់បាន គឺក្រុមខ្លួនយកទៅស៊ីចាយនិងទិញគ្រឿងញៀនយកមកប្រើប្រាស់(ជក់)។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕