Category: ព័ត៌មានសង្គម

អគ្គិភ័យឆាបឆេះអតីតភោជនីយដ្ឋាន ប្រែន ឌី

បឋម ៖អគ្គិភ័យ បានឆាបឆេះអតីតភោជនីយដ្ឋាន ប្រែន ឌី កាលពីវេលាម៉ោង១១នុង៤០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ នៅ តាមបណ្ដោយផ្លូវលេខ១៩២ កែងផ្លូវលេខ២៦៥ សង្កាយ់ទឹកល្អកទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តដឹកកម្មករ-កម្មការិនីបុករថយន្ត ១គ្រឿង មិនទាន់អស់ល្បឿនប៉ះម៉ូតូ ហើយក្រឡាប់បណ្តាលឲ្យមនុស្សជិត៦០នាក់ រងរបួសធ្ងន់ស្រាល

(ខេត្តកំពង់ស្ពឺ) ៖ កម្មករ-កម្មការិនីជាង៦០នាក់រងរបួសដោយសាររថយន្តក្រឡាប់លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ៣៥-៣៦ចំណុចភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៤។ មុនកើតហេតុគេឃើញរថយន្ដ១គ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ3A-1352 បើកបរដោយឈ្មោះ តន សុខ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដឹកកម្មករ,កម្មការិនីប្រមាណ៦០នាក់ បើកបរពីទិសខាងលិចទៅទិសខាងកើ មកដល់ចំណុចនេះ បានបុកពីក្រោយរថយន្ដម៉ាក កៀម៉នីង ពណ៌លឿងទុំ ពាក់ផ្លាកលេខព្រះសីហនុ2B-5456 បើកបរដោយឈ្មោះ ឈឹម សោភា ភេទប្រុស…

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ៖ខ្ញុំសូមឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា

( ភ្នំពេញ) ៖នៅព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤ សម្ដេចមហាបវធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គមជុំវិញបញ្ហាកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់ដែលត្រូវអនុវត្តទៅ លើជនសង្ស័យអតីតឧកញ៉ាដែលបាញ់ប្រហារបណ្ដាល ឲ្យមនុស្សពីរនាក់ស្លាប់។ សម្ដេចបានសរសេរថា ជាដំបូង ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ក្រោយពីថ្ងៃកើតហេតុ មានការជជែកវែកញែកគ្នាពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើសនៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភ ខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោសឲ្យបានម៉ឺង ម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតី។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពមួយដ៏សំខាន់ក្នុងការពង្រឹងនីតិរដ្ឋ…

ប្រើល្បិចថ្មីធ្វើជាឈប់ម៉ូតូសួរ ព្រោះវង្វេងផ្លូវ រួចឆក់ទូរសព្ទ័យកទៅមិនបានសម្រេចជាប់ខ្នោះសមត្ថកិច្ច

(ខេត្តកណ្តាល) ៖ ជនសង្ស័យ២នាក់ប្រើល្បិចថ្មី ដោយឈប់ម៉ូតូធ្វើជានិយាយថា ខ្លួនវង្វេងផ្លូវ តែភ្នែកសំលឹងទៅឃើញទូរសព្ទ័ជនរងគ្រោះក្នុងកន្ត្រក់កង់ រួចក៏ឆក់ទូរសព្ទ័ (លួចមានស្ថានទម្ងន់ទោស )របស់ជនរងគ្រោះ តែរត់មិនរួចត្រូវជាប់ខ្នោះសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ០៩និង១០នាទីព្រឹកថ្ងៃទី ២៤ខែមិថុនាឆ្នាំ២០២៤ នៅចំណុចភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ លោកវរសេនីយ៏ឯក យី វណ្ណា អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថន ស្រីនិច្ច ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ…

នគរបាលស្រុកអង្គរបុរីឃាត់ខ្លួនបុរសជាឪពុកចុងរំលោភកូនស្រីអានីតិជនរហូតមានផ្ទៃពោះ៨ខែ

( ខេត្តតាកែវ) ៖បុរសជាឪពុកចុងម្នាក់ ត្រូវសមត្ថកិច្ចឃាត់ ខ្លួនពាក់ព័ន្ធ នឹងករណីរំលោភសេពសន្ថវៈលើក្មេងស្រីអានីតិជនជាកូនចុង។ សមត្ថកិច្ចអះអាងថា បុរសជាឪពុក ចុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងចាត់ការតាមនីតិវិធី។ ប្រភពបានឱ្យដឹងថា នៅថ្ងៃចន្ទ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង០៧និង៣០នាទីព្រឹក ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានទទួលពាក្យបណ្តឹងពីក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ មុខរបរកសិករ មានទីលំនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ…

សហភាពសហជីពកម្ពុជាពន្លឺកម្មករ ស្នើឱ្យអង្គការUSAID ធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ធ្វើសកម្មភាពដល់អង្គការសង់ត្រាល់

(ភ្នំពេញ)៖ សហភាពសហជីពកម្ពុជាពន្លឺកម្មករ ស្នើឱ្យអង្គការUSAID ធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ធ្វើសកម្មភាពដល់អង្គការសង់ត្រាល់ បន្ទាប់ពីសកម្មភាពរបស់គាត់គឺមានចរិកនយោបាយ និងញុះញង់ លាបពណ៌ ឱ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា ជាពិសេសប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍របស់កម្មករ និយោជិត។ ។ ប្រាប់អ្នកសារព័ត៌មានក្នុងពេលយកញ្ញត្ដិដាក់នៅស្ថានទូតអាមេរិក នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី សៀ គន្ធា អគ្គលេខាធិការសភាពសហជីពកម្ពុជាបានឱ្យដឹងថា គោលបំណងនាព្រឹកនេះ ក្រុមសហជីពបានយកញ្ញត្ដិដាក់នៅស្ថានទូតអាមេរិករួចហើយ ដើម្បីស្នើសុំដោយទទូចដល់ឱ្យលោកនាយកអង្គការUSAIDធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកា ដល់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» និងសូមណែនាំឱ្យពួកគាត់ធ្វើសកម្មភាពប្រកបដោយតម្លាភាព…

ក្រសួងកាងារបដិសេធការចុះផ្សាយថា ពលករខ្មែរជាង៣ពាន់នាក់ត្រូវអាជ្ញាធរថៃរកឃើញថាគ្មានលិខិតស្នាម

ភ្នំពេញ÷អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ លោកកត្តា អ៊ន បានសរសេរនៅហ្វេសប៊ុកផ្លូវការរបស់លោកថា បើតាមការចេញផ្សាយរបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ ចាប់ពីថ្ងៃ៥ ដល់ថ្ងៃ១២ ខែមិថុនា ២០២៤ អាជ្ញាធរថៃបានចុះត្រួតពិនិត្យការប្រើប្រាស់កម្លាំងពលកម្មបរទេសតាមសហគ្រាសចំនួន ១ ៧៧៤ កន្លែងដែលប្រើ ប្រាស់ពលករបរទេសសរុបចំនួន ២៦ ១៨៩នាក់ ក្នុងនោះមានពលករកម្ពុជាចំនួន ៨នាក់ដែលមិនមានឯកសារគ្រប់គ្រាន់ មិនដូចការផ្សាយរបស់សារព័ត៌មានបរទេស The nation និង ត្រូវបានផ្សាយបន្តដោយសារព័ត៌មានមួយចំនួនឡើយ។ ចំពោះបងប្អូនពលករ ៨ នាក់នោះ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានធ្វើការសម្រប សម្រួល…

ស្ត្រីវ័យក្មេងត្រូវបានឃាតករ ច្របាច់កសម្លាប់រួចយកព្យួរក នៅជាប់ចង្រឹងទ្វារ ហើយបិទទ្វារចាក់សោរពីក្រៅ..

(ភ្នំពេញ )៖ នារីម្នាក់ត្រូវបានជនសង្ស័យច្របាច់កសម្លាប់ នៅក្នុងបន្ទប់ជួល រួចយកទៅព្យួរក នៅជាប់នឹងចង្រឹងទ្វារ ហើយបិទទ្វារដោយចាក់សោរពីខាងក្រៅ ហើយជន សង្ស័យរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើល នាវេលាម៉ោ ៤និង ៤៥ នាទីរសៀលថ្ងៃ ២៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួលជាន់ទី០១ តាមបណ្តោយផ្លូវ ២៨៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ សួន មករា អាយុ២២ឆ្នាំ ភេទស្រីស្រុកកំណើតនៅ ខេត្តតាកែវ ស្នាក់នៅបច្ចុប្បន្ន…

សាឡង់ដឹកខ្សាច់១គ្រឿងលិចក្នុងសមុទ្រ នៅចំណុចខាងជើងឈៀងខាងកើតកោះក្របី ខេត្តព្រះសីហនុ ព្រះសីហនុ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីសាឡង់ដឹកខ្សាច់១គ្រឿងលេខ AG-15599 ពណ៌ខៀវ បានលិច នៅចំណុចខាងជើងឈាងខាងកើតកោះក្របី ខេត្តព្រះសីហនុ ដោយសារជួបខ្យល់ខ្លាំង និងរលកធំៗ នៅលើសាឡង់មានមនុស្សចំនួន ៤នាក់ ភេទប្រុស ត្រូវបានជួយសង្គ្រោះដោយទូកនេសាទនៅជិតកន្លែងកើត ហេតុ ដោយសុវត្ថិភាព ។ យោងសេចក្តីជូនដំណឹងបន្ថែម របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ ស្ដីពីស្ថានភាពធាតុ អាកាសក្នុងខេត្តព្រះសីហនុ បានជូនព័ត៌មានថា ធាតុអាកាសចាប់ពី ថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងខេត្តព្រះសីហនុទទួលឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា បានកំពុងតែមានឥទ្ធិពល កម្រិតមធ្យម និងធ្វើឱ្យខ្យល់បក់ខ្លាំងពីឈូងសមុទ្រ។ ស្ថានភាពបែបនេះ ធ្វើឱ្យពពកច្រើនដេរដាស សីតុណ្ហភាពពី ២៦អង្សារសេ ទៅ ២៩អង្សារសេ ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី ១ម៉ែត្រ ទៅ ៤ម៉ែត្រក្នុង ១វិនាទី វា បង្កឱ្យមានភ្លៀង ផ្គរ រន្ទះកម្រិតពីតិចទៅច្រើនលើសពីកម្រិតធម្មតា ក្នុងបរិមាណជាមធ្យមពី ២០% ទៅ ៣០% និងមានខ្យល់ខ្លាំងក្នុងល្បឿនពី ១០ម៉ែត្រទៅ ១២ម៉ែត្រក្នុង ១វិនាទី រលកសមុទ្រមានកម្ពស់ពី ០,៨ម៉ែត្រ ទៅ ១,២ម៉ែត្រ។ អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនប្រជានេសាទ បងប្អូនរស់នៅតាមបណ្តោយឆ្នេរសមុទ្រ បងប្អូនភ្ញៀវទេសចរ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ជាមធ្យម ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ៕

ព្រះសីហនុ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីសាឡង់ដឹកខ្សាច់១គ្រឿងលេខ AG-15599 ពណ៌ខៀវ បានលិច នៅចំណុចខាងជើងឈាងខាងកើតកោះក្របី ខេត្តព្រះសីហនុ ដោយសារជួបខ្យល់ខ្លាំង និងរលកធំៗ នៅលើសាឡង់មានមនុស្សចំនួន ៤នាក់ ភេទប្រុស ត្រូវបានជួយសង្គ្រោះដោយទូកនេសាទនៅជិតកន្លែងកើត ហេតុ ដោយសុវត្ថិភាព ។ យោងសេចក្តីជូនដំណឹងបន្ថែម របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ ស្ដីពីស្ថានភាពធាតុ អាកាសក្នុងខេត្តព្រះសីហនុ បានជូនព័ត៌មានថា ធាតុអាកាសចាប់ពី ថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែមិថុនា…

កងរាជអាវុធហត្ថលេីផ្ទៃប្រទេសសម្រេចធ្វើសំណេីរទៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទដេីម្បីផ្អាកការងារលោកវរៈសេនីយ៍ឯក ស ប៊ុនសឿង…..

ភ្នំពេញ ៖ បន្ទាប់ពីធ្វើអធិការកិច្ចរួច កងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានសម្រេចធ្វើសំណេីរទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទដេីម្បីផ្អាកមុខតំណែង លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោមតាមមាត្រា ៤១ នៃ អនុក្រិត្យលេខ ២៩ អនក្រ ចុះថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០០២ ស្ដីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និង ធ្វើសំណេីរបង្កេីតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រមអនុលោមតាមច្បាប់ស្តីពី លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦ ចែងថា មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន…