ភ្នំពេញ÷អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ លោកកត្តា អ៊ន បានសរសេរនៅហ្វេសប៊ុកផ្លូវការរបស់លោកថា បើតាមការចេញផ្សាយរបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ ចាប់ពីថ្ងៃ៥ ដល់ថ្ងៃ១២ ខែមិថុនា ២០២៤ អាជ្ញាធរថៃបានចុះត្រួតពិនិត្យការប្រើប្រាស់កម្លាំងពលកម្មបរទេសតាមសហគ្រាសចំនួន ១ ៧៧៤ កន្លែងដែលប្រើ ប្រាស់ពលករបរទេសសរុបចំនួន ២៦ ១៨៩នាក់ ក្នុងនោះមានពលករកម្ពុជាចំនួន ៨នាក់ដែលមិនមានឯកសារគ្រប់គ្រាន់ មិនដូចការផ្សាយរបស់សារព័ត៌មានបរទេស The nation និង ត្រូវបានផ្សាយបន្តដោយសារព័ត៌មានមួយចំនួនឡើយ។
ចំពោះបងប្អូនពលករ ៨ នាក់នោះ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានធ្វើការសម្រប សម្រួល និងផ្តល់ជំនួយផ្នែកច្បាប់ទៅតាមនីតិវិធីរបស់ប្រទេសថៃ៕