( ខេត្តតាកែវ) ៖បុរសជាឪពុកចុងម្នាក់ ត្រូវសមត្ថកិច្ចឃាត់ ខ្លួនពាក់ព័ន្ធ នឹងករណីរំលោភសេពសន្ថវៈលើក្មេងស្រីអានីតិជនជាកូនចុង។ សមត្ថកិច្ចអះអាងថា បុរសជាឪពុក ចុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងចាត់ការតាមនីតិវិធី។

ប្រភពបានឱ្យដឹងថា នៅថ្ងៃចន្ទ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង០៧និង៣០នាទីព្រឹក ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានទទួលពាក្យបណ្តឹងពីក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ មុខរបរកសិករ មានទីលំនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ បានប្តឹងជនសង្ស័យឈ្មោះ ទួន តេ ភេទប្រុស អាយុ ៥១ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា (ត្រូវ ជាឳពុកចុង) ថា បានរំលោភនាងជាញឹកញាប់ រហូត ដល់នាងមានផ្ទៃពោះ៨ខែ។

ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចនគរបាលឱ្យដឹងថា កាលពីឆ្នាំ ២០២៣មិនចាំថ្ងៃ វេលាប្រហែលម៉ោង៣ទៅ ៤ទៀបភ្លឺ ជនសង្ស័យឈ្មោះ ទួន តេ (ត្រូវជាឳពុកចុង) បានធ្វើសម្មភាពរំលោភសេពសន្ថវៈនាង បានសម្រេច។ ជាបន្តបន្ទាប់បុរសជាឪពុកចុងតែងតែរំលោភនាង ចាប់ តាំងពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ បណ្តាលឱ្យនាងមាន ផ្ទៃពោះ ៨ខែ ដោយជនសង្ស័យគំរាមនាងមិនឲ្យប្រាប់អ្នកណាឡើយ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ រហូត ដល់វេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទួន តេ ចំណុចភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed