(ខេត្តកំពង់ស្ពឺ) ៖ កម្មករ-កម្មការិនីជាង៦០នាក់រងរបួសដោយសាររថយន្តក្រឡាប់លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ៣៥-៣៦ចំណុចភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៤។
មុនកើតហេតុគេឃើញរថយន្ដ១គ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ3A-1352 បើកបរដោយឈ្មោះ តន សុខ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដឹកកម្មករ,កម្មការិនីប្រមាណ៦០នាក់ បើកបរពីទិសខាងលិចទៅទិសខាងកើ មកដល់ចំណុចនេះ បានបុកពីក្រោយរថយន្ដម៉ាក កៀម៉នីង ពណ៌លឿងទុំ ពាក់ផ្លាកលេខព្រះសីហនុ2B-5456 បើកបរដោយឈ្មោះ ឈឹម សោភា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិក្រាំងខ្វាវ ឃុំគីរីវ័ន្ដ ស្រុកភ្នំស្រួច។
បន្ទាប់មករថយន្ដម៉ាកហ៊ីយិនដាយបានជ្រុលទៅប៉ះម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KE-9184 បើកបរដោយឈ្មោះ ថៃ សេង ភេទប្រុស អាយុ៣៥ឆ្នាំ ឌុបមនុស្ស២នាក់, ទី១, ឈ្មោះ ប៉ិច ជី ភេទស្រី អាយុ៤១ឆ្នាំ និងទី២,ឈ្មោះ ប៉ិច ជេ ភេទស្រី អាយុ២៦ឆ្នាំ អ្នកទាំង៣រស់នៅភូមិក្រាំងតារ័ត្ន ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានបន្តទៀតថា រថយន្តទាំងពីរគ្រឿង កំពុងបើកបរស្របទិសគ្នាពីលិចទៅកើត បណ្ដាលឲ្យរងរបួស ធ្ងន់និងស្រាលតែម្តងទៅ។ ចំណែកអ្នករបួសកម្មករធ្ងន់ ស្រាល ដែលជិះលើរថយន្ដកំពុងស្រាវជ្រាវ ភាគីម៉ូតូ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងសង្គ្រោះនៅមន្ទីរសម្រាកព្យាបាល ប ស ស ព្រៃផ្ដៅ ៤នាក់។ រីឯវត្ថុតាងកំពុងចាត់ចាត់យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរងចាំដោះស្រាយនៅពេលក្រោយ ៕