សាឡង់ដឹកខ្សាច់១គ្រឿងលិចក្នុងសមុទ្រ នៅចំណុចខាងជើងឈៀងខាងកើតកោះក្របី ខេត្តព្រះសីហនុ ព្រះសីហនុ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីសាឡង់ដឹកខ្សាច់១គ្រឿងលេខ AG-15599 ពណ៌ខៀវ បានលិច នៅចំណុចខាងជើងឈាងខាងកើតកោះក្របី ខេត្តព្រះសីហនុ ដោយសារជួបខ្យល់ខ្លាំង និងរលកធំៗ នៅលើសាឡង់មានមនុស្សចំនួន ៤នាក់ ភេទប្រុស ត្រូវបានជួយសង្គ្រោះដោយទូកនេសាទនៅជិតកន្លែងកើត ហេតុ ដោយសុវត្ថិភាព ។ យោងសេចក្តីជូនដំណឹងបន្ថែម របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ ស្ដីពីស្ថានភាពធាតុ អាកាសក្នុងខេត្តព្រះសីហនុ បានជូនព័ត៌មានថា ធាតុអាកាសចាប់ពី ថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងខេត្តព្រះសីហនុទទួលឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា បានកំពុងតែមានឥទ្ធិពល កម្រិតមធ្យម និងធ្វើឱ្យខ្យល់បក់ខ្លាំងពីឈូងសមុទ្រ។ ស្ថានភាពបែបនេះ ធ្វើឱ្យពពកច្រើនដេរដាស សីតុណ្ហភាពពី ២៦អង្សារសេ ទៅ ២៩អង្សារសេ ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី ១ម៉ែត្រ ទៅ ៤ម៉ែត្រក្នុង ១វិនាទី វា បង្កឱ្យមានភ្លៀង ផ្គរ រន្ទះកម្រិតពីតិចទៅច្រើនលើសពីកម្រិតធម្មតា ក្នុងបរិមាណជាមធ្យមពី ២០% ទៅ ៣០% និងមានខ្យល់ខ្លាំងក្នុងល្បឿនពី ១០ម៉ែត្រទៅ ១២ម៉ែត្រក្នុង ១វិនាទី រលកសមុទ្រមានកម្ពស់ពី ០,៨ម៉ែត្រ ទៅ ១,២ម៉ែត្រ។ អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនប្រជានេសាទ បងប្អូនរស់នៅតាមបណ្តោយឆ្នេរសមុទ្រ បងប្អូនភ្ញៀវទេសចរ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ជាមធ្យម ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ៕

Byn6lyt

Jun 24, 2024

ព្រះសីហនុ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីសាឡង់ដឹកខ្សាច់១គ្រឿងលេខ AG-15599 ពណ៌ខៀវ បានលិច នៅចំណុចខាងជើងឈាងខាងកើតកោះក្របី ខេត្តព្រះសីហនុ ដោយសារជួបខ្យល់ខ្លាំង និងរលកធំៗ នៅលើសាឡង់មានមនុស្សចំនួន ៤នាក់ ភេទប្រុស ត្រូវបានជួយសង្គ្រោះដោយទូកនេសាទនៅជិតកន្លែងកើត ហេតុ ដោយសុវត្ថិភាព ។

យោងសេចក្តីជូនដំណឹងបន្ថែម របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ ស្ដីពីស្ថានភាពធាតុ អាកាសក្នុងខេត្តព្រះសីហនុ បានជូនព័ត៌មានថា ធាតុអាកាសចាប់ពី ថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងខេត្តព្រះសីហនុទទួលឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា បានកំពុងតែមានឥទ្ធិពល កម្រិតមធ្យម និងធ្វើឱ្យខ្យល់បក់ខ្លាំងពីឈូងសមុទ្រ។

ស្ថានភាពបែបនេះ ធ្វើឱ្យពពកច្រើនដេរដាស សីតុណ្ហភាពពី ២៦អង្សារសេ ទៅ ២៩អង្សារសេ ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី ១ម៉ែត្រ ទៅ ៤ម៉ែត្រក្នុង ១វិនាទី វា បង្កឱ្យមានភ្លៀង ផ្គរ រន្ទះកម្រិតពីតិចទៅច្រើនលើសពីកម្រិតធម្មតា ក្នុងបរិមាណជាមធ្យមពី ២០% ទៅ ៣០% និងមានខ្យល់ខ្លាំងក្នុងល្បឿនពី ១០ម៉ែត្រទៅ ១២ម៉ែត្រក្នុង ១វិនាទី រលកសមុទ្រមានកម្ពស់ពី ០,៨ម៉ែត្រ ទៅ ១,២ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនប្រជានេសាទ បងប្អូនរស់នៅតាមបណ្តោយឆ្នេរសមុទ្រ បងប្អូនភ្ញៀវទេសចរ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ជាមធ្យម ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed