(ភ្នំពេញ )៖ នារីម្នាក់ត្រូវបានជនសង្ស័យច្របាច់កសម្លាប់ នៅក្នុងបន្ទប់ជួល រួចយកទៅព្យួរក នៅជាប់នឹងចង្រឹងទ្វារ ហើយបិទទ្វារដោយចាក់សោរពីខាងក្រៅ ហើយជន សង្ស័យរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើល នាវេលាម៉ោ ៤និង ៤៥ នាទីរសៀលថ្ងៃ ២៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួលជាន់ទី០១ តាមបណ្តោយផ្លូវ ២៨៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សួន មករា អាយុ២២ឆ្នាំ ភេទស្រីស្រុកកំណើតនៅ ខេត្តតាកែវ ស្នាក់នៅបច្ចុប្បន្ន បន្ទប់ជួលជាន់ទី០១ ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក រាធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីអ្នកក្បែរខាងបានប្រាប់ឲ្យដឹងថា នៅប្រមាណវេលាម៉ោង ០៣ទាបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៤ គេបានឃើញ នារីរងគ្រោះខាងលើ និងបុរសជាសង្សារបានដើរឡើងបន្ទប់ជាមួយ គ្នា រួចក៏ចូលក្នុងបន្ទប់ចាក់សោរបាត់តែម្តង។

ប្រភពពីក្រុមគ្រួសារសាច់ញាត្តិបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ គាត់បានទាក់ទងមកកូនស្រី តាមរយៈទូរស័ព្ទជាច្រើនដង ប៉ុន្តែជនរង គ្រោះជាកូនមិនបានលើកទូរស័ព្ទនោះឡើយ។ ភ្លាមៗ ក្រុមគ្រួសាររបស់ជនរងគ្រោះក៏បានចេញពីខេត្តតាកែវឡើងមកភ្នំពេញ ដើម្បីមកមើលកូនស្រីរបស់ខ្លួន។ ប៉ុន្តែខណៈពេលមកដល់វេលាម៉ោង ៤នឹង៣៥នាទីរសៀលថ្ងៃដដែល មកដល់ចំណុចខាងមុខបន្ទប់ជួល ក៏ស្រាប់ តែទ្វារបន្ទប់ចាក់សោរ ប៉ុន្តែគាត់មើលទៅខាងក្នុងបន្ទប់ ឃើញស្រមោល ប៉ុន្តែគោះទ្វារយ៉ាងណាក៏មិនព្រមបើក ទ្វារសោះ ទើបភ្លាមៗ គាត់បានហៅអ្នកក្បែរខាងមកជួយកាត់សោរបន្ទប់។

បន្ទាប់ពីកាត់រួច ក្រុមគ្រួសារចូលទៅក្នុងបន្ទប់និងបានធុំក្លិនស្អុយ ខណៈនោះដែរគាត់ក៏បានក្រឡេកមើលក្រោយ ក៏ស្រាប់តែឃើញសាកសពកូនស្រី របស់ខ្លួន បានចងកជាប់នឹងចង្រឹងដែក ជាប់នឹងទ្វារស្លាប់បាត់ បង់ជីវិតបាត់ទៅហើយ ។ ពេលនោះដែរ ក្រុមគ្រួសារបានស្រែកទ្រហោយំ បង្កឲ្យអ្នកក្បែរខាងភ្ញាក់ផ្អើល រាយការណ៍ជូនសមត្ថកិច្ច ដើម្បីមកជួយអន្តរាគមន៍។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ នឹងបន្តទាក់ទងទៅសមត្ថកិច្ចជំនាញចក្ខុនឹងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យសាកសព បានឃើញថា មានស្លាកស្នាមម្រាមដៃនៅលើបំពង់ក និងឃើញសភាពសពចងកនឹងខ្សែជាប់ចង្រឹងទ្វារតែម្តង។ ក្រោយត្រួតពិនិត្យសពរួច សមត្ថកិច្ចបានសន្និដ្ឋានថា គឺជាករណីឃាតកម្ម ដោយជនរងគ្រោះមុនពេលស្លាប់ ត្រូវបានមនុស្សច្របាច់កសម្លាប់ រួចយកទៅព្យួរក តាមក្រោយ។ ចំណែកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed