Category: ព័ត៌មានសង្គម

មិនទាន់រកឃើញទេឧទ្ធម្ភាគចក្រ ដែលបាត់ពីរ៉ាដាកងទ័ពអាកាស នៅស្រុកវាលវែង ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានបានឱ្យដឹងថា ដោយ សារធ្លាក់ភ្លៀងធ្លាក់ខ្លាំង អាជ្ញាធរខេត្ត និងកងកំលាំង អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ បានយកចិត្តទុកដាក់បំផុត ក្នុងការបើកប្រតិបត្តិការស្វែងរក ។ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបង្កើតឡើងដោយក្រុម MMO និងព័ត៌មានក្រៅផ្លូវការថា «ដំណឹងបន្ទាន់..រកឃើញបំណែកឧទ្ធម្ភាគចក្រហើយ នៅថ្ងៃទី១៤ នេះ ចំណែកមនុស្សពីរនាក់ទៀត នៅរកមិនទាន់ឃើញទេ» នោះ គឺជាដំណឹងក្លែងក្លាយប៉ុណ្ណោះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន…

លោកអភិបាលខេត្តទុកពេល១សប្តាហ៍ឱ្យរើស្លាកសញ្ញាស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្តតាកែវឱ្យអស់

ខេត្តតាកែវ ) ៖ លោក វ៉ី សំណាង អភិបាលខេត្ដតាកែវ បានផ្ដល់ពេល៧ថ្ងៃចាប់ពី១២ខែកក្តដា ឱ្យរើស្លាកសញ្ញាស្រាបៀរនិងគ្រឿង ស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្តតាកែវឱ្យអស់ បើមិនអនុវត្ដ រដ្ឋបាលខេត្តតាកែវនឹងចាត់ការតាមនីតិវិធី រដ្ឋបាលធ្វើការរុះរើ ដោយមិនទទួល ខុសត្រូវរាល់ការ ខូចខាត និងការបាត់បង់សម្ភារៈទាំង នោះឡើយ រីឯការចំណាយផ្សេងៗ ជាបន្ទុករបស់ម្ចាស់អាជីវកម្មតែម្ដង។ លោក វ៉ី សំណាង បានសង្កេតឃើញថា មានការតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀរជាច្រើន និងគ្រឿងស្រវឹងគ្រប់ប្រភេទតាមបណ្តោយផ្លូវនិងចិញ្ចើមផ្លូវសាធារណៈនានា ដែលបានធ្វើឱ្យ បាត់បង់សោភ័ណ្ឌភាពសេចក្តីថ្លៃថ្នូររបៀបរៀបរយ…

ករណីឈ្មោះ ផន ផល្លា បង្ហោះព័ត៌មានថា មាន សមត្ថកិច្ចគម្រាមសម្លាប់នោះគឺសម្លាប់វិស័យសប្បុរសធម៌

ភ្នំពេញ ) ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅរសៀលថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៤ ឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោក អធិការនគរបាលខណ្ឌកំបូល វរសេនីយ៍ឯក ហុង ពិសិដ្ឋ សហការជាមួយលោកវរសេនីយ៍ទោ ស្រី ប៊ុនធី នាយការិយាល័យស្តីទីសន្តិសុខផ្ទៃក្នុង និងក្រុមការងារ បានអញ្ជើញលោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ ជាអ្នកផលិតធ្វើវីដេអូសប្បុរសធម៌តាមបណ្តាញសង្គមដើម្បីបំភ្លឺករណីដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធគាត់បានសរសេរមានខ្លឹមសារថា…

សមត្ថកិច្ចចម្រុះសហការជាមួយព្រះរាជអាជ្ញារង ឃាត់ខ្លួនជនសង្ស័យម្នាក់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធនឹងការផលិតនិងលក់ឧបករណ៍ឆក់ត្រីខុសច្បាប់

ខេត្តកណ្ដាល) ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យម្នាក់ ដែលផលិត លក់ និងចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់នៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធីច្បាប់។ ចំណាត់ការនេះ ធ្វើឡើងដោយសមត្ថកិច្ចចម្រុះ រួមមាន អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ រួមជាមួយខណ្ឌរដ្ឋបាលជលផលកណ្តាល កងកម្លាំងជំនាញស្រាវជ្រាវ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំដោយលោកព្រះរាជអាជ្ញារងខេត្តកណ្តាល ដែលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សែម វ៉ាន់ថា ហៅជាង សំ ដែលបានផលិត លក់…

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ករណីធ្វើជាភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់

(កណ្តាល) ៖សមត្ថកិច្ចស្រុកមុខកំពូលបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ដែលផ្គើនទៅនឹងបញ្ញតិច្បាប់ ករណីហ៊ានធ្វើជាភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់ ( ឆ្នោតវៀត ណាម ) កាលពីវេលាម៉ោង១៤និង៤៥នាទីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៤ នៅចំណុចភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។ លោកវរសេនីយ៏ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូលបានប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ ថុល ស៊ីណាត ហៅសារិកាកែវ ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ភ្នាក់ងារកត់ឆ្នោត មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។…

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ មួយសប្តាហ៍ដើមខែកក្កដានេះ តុលាការឃាត់ខ្លួនជនសង្ស័យក្មេងទំនើងចំនួន ១១៩ នាក់

(ភ្នំពេញ)៖អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា ក្នុងរយៈពេល ៧ថ្ងៃ ពីថ្ងៃទី០៨ ខែកក្កដា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៣៤ ករណី ដែលមានជនសង្ស័យចំនួន ១៨១ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១១៩ នាក់។ ទទន្ទឹមនិងចំណាត់ការខាងលើនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ…

ស្ត្រីជនជាតិឥណ្ឌូនេស៊ី ម្នាក់ស្លាប់ ក្នុងបន្ទប់ ជាន់ទី២ អគារ ២ ក្នុងបរិវេណក្រុមហ៊ុនវីននឺផាកថ្មី សង្ស័យគាំងបេះដូង

(ខេត្តស្វាយរៀង) ៖ស្ត្រីជនជាតិឥណ្ឌូនេស៊ី ម្នាក់ស្លាប់ ក្នុងបន្ទប់ ជាន់ទី២ អគារ ២ ក្នុងបរិវេណក្រុមហ៊ុនវីននឺផាកថ្មី សង្ស័យគាំងបេះដូង នៅក្រុងបាវិត។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៤នេះថា ស្ត្រីខាងលើមានឈ្មោះSEPTYAN PUTRI CHAIRUNISA ជនជាតិឥណ្ឌូនេស៊ី កើតថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៩៨ កាន់លិខិតឆ្លងដែនលេខ : E3266034 មុខរបរបុគ្គលិកក្រុមហ៊ុនវីននឺសផាកថ្មី មានទីលំនៅទីក្រុង JAKARTA ប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅបន្ទប់លេខ២១២ ជាន់ទី២ អគារ ២ ក្នុងបរិវេណក្រុមហ៊ុនវីននឺផាកថ្មី…

ដេកស្លាប់លើគ្រែរហូតដល់ហើយស្អុយ ទើបកូនស្រីមកឃើញ រាយការណ៍ជូនសមត្ថកិច្ច

(ខេត្តកំពង់ស្ពឺ) ៖ បុរសម្នាក់ដេកស្លាប់លើគ្រែក្នុងផ្ទះរបស់ខ្លួនរហូតដល់ហើមស្អុយទៅហើយ ទើបកូនស្រីមក ឃើញហើយក៏រាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យបង្កឱ្យមានការភ្ញាក់ផ្អើល។ ការភ្ញាក់ផ្អើលឃើញបុរសម្នាក់ដេកស្លាប់នេះកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមការឱ្យដឹងពីនគរបាលស្រុកសំរោងទងថា មានករណីកូនស្រីបានប្រទះឃើញសាកសពឪពុកបានដេកស្លាប់នៅក្នុងផ្ទះ ហើយបានរាយការណ៍ទៅសមត្ថកិច្ច ជួយស្រាវជ្រាវរឿងពិតផង ។ នគរបាលស្រុកសំរោងទងបញ្ជាក់ថា សពជនរងគ្រោះ មានឈ្មោះសែម ហួត ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ហើយបានដេកស្លាប់លើគ្រែ(នៅផ្ទះកើតហេតុ)។ នគរបាលបានបន្តទៀតថា បើតាមការបំភ្លឺពីឈ្មោះ​ហួត​ គីមឆ័ង ភេទស្រីអាយុ​…

អ្នកសារព័ត៌មានបួនរូបប្រកាសទទួលស្គាល់កំហុសឆ្គង និងសូមការសណ្តោសប្រណី លើកលែងទោសពីឯកឧត្តមអភិបាលខេត្តពោធិ៍សាត់

ថ្មីៗនេះអ្នកសារព័ត៌មាន៤រូបនៃ៤អង្គភាពបានប្រព្រឹត្តកំហុស ឆ្គងដ៏ធំ ចំពោះថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្ត ពោធិ៍សាត់ ដែលបានចុះយកព័ត៌មាននៅតំបន់ហាម ឃាត់ ដែលប្រការនេះធ្វើឲ្យមានការឃាត់ខ្លួនជាបណ្ដោះ អាសន្នពី សំណាក់អាជ្ញាធរខេត្តពោធិ៍សាត់។ ឥឡូវនេះក្រុមអ្នកកាសែតទាំង៤រូប បានទទួលស្គាល់កំហុសឆ្គងដ៏ធំធេងរបស់ខ្លួននិងស្នើសុំការសន្ដោសប្រណីលើក លែងទោសពីឯកឧត្តមខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដើម្បីមានសេរីភាពឡើងវិញ។ អ្នកសារព័ត៌មាន០៤រូប រួមមាន÷ ១-ប៊ន សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅ ភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាភ្នាក់ងារយកព័ត៌មានរបស់អង្គភាពសារព័ត៌មានពេញចិត្តមេឌា។ ២-ប៊ន…

អធិការរងស្រុកក្រគរស៊ីឈ្មោះគេ កំពុងអុកឡុករថយន្តដឹកត្រីលើដងផ្លូវជាតិលេខ៥

ក្រុមឈ្មួញរកស៊ីដឹកត្រីចេញពីតំបន់កំពង់ហ្លួង ស្រុកក្រគរ តាមផ្លូវជាលេខ៥ខ្សិបតៗគ្នា អំពីភាពមិនប្រក្រតីនៃអំណាចលោកអធិការរងម្នាក់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដែលធ្វើប្រតិបត្តិការម្នាក់ឯង ប្រមូលលុយគីបៗពីអ្នកដឹកត្រីជារឿងរាល់ថ្ងៃ។ គេប្រាប់ថា រថយន្តដឹកត្រីមួយគ្រឿងយ៉ាងហោចណាស់ក៏ត្រូវបង់៥០ម៉ឺនរៀលនិងខ្លះដល់១លានរៀល ទៅតាមទំហំរថយន្តនិងទម្ងន់ត្រី។ លើសនេះទៅទៀតសូម្បីតែរថយន្តដឹកត្រីងៀតក៏ត្រូវបង់យ៉ាងតិច២០ម៉ឺនរៀលដែរ។ ជនដែលកំពុងប្រព្រឹត្តល្មើស ក្នុងនាមតួនាទីជាមន្ត្រីនគរបាលនោះ គឺលោកវរៈសេនីយ៍ត្រី ចាន់ ឃៀង អធិការរងទទួលបន្ទុកផែនសេដ្ឋកិច្ចនៃអធិការដ្ឋាននគរបាលស្រុកក្រគរ។ ឈ្មោះពិតរបស់លោកគឺង៉ោម៉ៅដែលមានអតីតភាពជាឈ្មួញរកស៊ីឈើដ៏សកម្មម្នាក់នៅក្នុងខេត្តពោធិ៍សាត់។ លោកង៉ោ ម៉ៅបានទិញឈ្មោះ ចាន់ ឃៀង ហើយមានតួនាទីជាអធិការរងនៃអធិការ ដ្ឋាននគរបាលស្រុកក្រគរដែលកំពុងធ្វើព្យុះធ្វើភ្លៀងរៀងរាល់យប់នៅតំបន់មាត់កំពុងដរ លេខ៥៤ ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បើតាមសេចក្តី រាយការណ៍បានឲ្យដឹងថា នៅវេលាយប់ថ្មីៗនេះ…

You missed