ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានបានឱ្យដឹងថា ដោយ សារធ្លាក់ភ្លៀងធ្លាក់ខ្លាំង អាជ្ញាធរខេត្ត និងកងកំលាំង អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ បានយកចិត្តទុកដាក់បំផុត ក្នុងការបើកប្រតិបត្តិការស្វែងរក ។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបង្កើតឡើងដោយក្រុម MMO និងព័ត៌មានក្រៅផ្លូវការថា «ដំណឹងបន្ទាន់..រកឃើញបំណែកឧទ្ធម្ភាគចក្រហើយ នៅថ្ងៃទី១៤ នេះ ចំណែកមនុស្សពីរនាក់ទៀត នៅរកមិនទាន់ឃើញទេ» នោះ គឺជាដំណឹងក្លែងក្លាយប៉ុណ្ណោះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រលំ។
លោកអ្នកនាំពាក្យបន្តថា “រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ នៅ មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ។ខណៈអង្គភាពពាក់ព័ន្ធកំពុងរុករកយ៉ាងយកចិត្តទុកដាក់បំផុត។
គួរបញ្ជាក់ថា មកដល់ពេលនេះ ៤យប់ ៥ថ្ងៃ ហើយ ឧទ្ធម្ភាគចក្រដែលបាត់ខ្លួន រកមិនទាន់ឃើញនៅឡើយទេ បើគិតនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ នឹងរង់ចាំព័ត៌មានផ្លូវការពី ក្រសួងការពារជាតិ ៕