ថ្មីៗនេះអ្នកសារព័ត៌មាន៤រូបនៃ៤អង្គភាពបានប្រព្រឹត្តកំហុស ឆ្គងដ៏ធំ ចំពោះថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្ត ពោធិ៍សាត់ ដែលបានចុះយកព័ត៌មាននៅតំបន់ហាម ឃាត់ ដែលប្រការនេះធ្វើឲ្យមានការឃាត់ខ្លួនជាបណ្ដោះ អាសន្នពី សំណាក់អាជ្ញាធរខេត្តពោធិ៍សាត់។ ឥឡូវនេះក្រុមអ្នកកាសែតទាំង៤រូប បានទទួលស្គាល់កំហុសឆ្គងដ៏ធំធេងរបស់ខ្លួននិងស្នើសុំការសន្ដោសប្រណីលើក លែងទោសពីឯកឧត្តមខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដើម្បីមានសេរីភាពឡើងវិញ។
អ្នកសារព័ត៌មាន០៤រូប រួមមាន÷
១-ប៊ន សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅ
ភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ជាភ្នាក់ងារយកព័ត៌មានរបស់អង្គភាពសារព័ត៌មានពេញចិត្តមេឌា។
២-ប៊ន ប៊ុណ្ណា ភេទប្រុស អាយុ ៤២ឆ្នាំ ស្នាក់នៅ
ភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ជាភ្នាក់ងារយកព័ត៌មានរបស់អង្គភាពសារព័ត៌មាន PhallyNews។
៣:ជ្រឹង ពៅ ភេទប្រុស អាយុ ៤៤ឆ្នាំ ស្នាក់នៅភូមិស្រះឈើនាង ឃុំឬស្សីក្រាញ់ ស្រុកមោងឫស្សី ខេត្ត បាត់ដំបងជាភ្នាក់ងារយកព័ត៌មានរបស់អង្គភាពសារព័ត៌មាន VOKនិង
៤-រី ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង ជាភ្នាក់ងារយកព័ត៌មានរបស់អង្គភាពសារព័ត៌មាននាគមាស។
ក្រុមអ្នកកាសែតទាំង៤រូបខាងលើបានផ្ដិតមេដៃសូម អភ័យទោសនិងការលើកលែងទោសពីឯកឧត្តមអភិបាលខេត្តដែលមានខ្លឹមសារថា÷