Oplus_131072

(ខេត្តស្វាយរៀង) ៖ស្ត្រីជនជាតិឥណ្ឌូនេស៊ី ម្នាក់ស្លាប់ ក្នុងបន្ទប់ ជាន់ទី២ អគារ ២ ក្នុងបរិវេណក្រុមហ៊ុនវីននឺផាកថ្មី សង្ស័យគាំងបេះដូង នៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៤នេះថា ស្ត្រីខាងលើមានឈ្មោះSEPTYAN PUTRI CHAIRUNISA ជនជាតិឥណ្ឌូនេស៊ី កើតថ្ងៃទី០២  ខែកញ្ញា  ឆ្នាំ១៩៩៨ កាន់លិខិតឆ្លងដែនលេខ : E3266034 មុខរបរបុគ្គលិកក្រុមហ៊ុនវីននឺសផាកថ្មី មានទីលំនៅទីក្រុង JAKARTA ប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅបន្ទប់លេខ២១២ ជាន់ទី២ អគារ ២ ក្នុងបរិវេណក្រុមហ៊ុនវីននឺផាកថ្មី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថានៅ កាលពីវេលាម៉ោង៧និង៤៥នាទី យប់ថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៤  ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពី  អ្នកបកប្រែក្រុមហ៊ុនវីននឺសផាកថ្មី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  បានរាយការណ៍មកសមត្ថកិច្ចថា:មានករណីជនជាតិឥណ្ឌូនេស៊ីស្លាប់នៅក្នុងបន្ទប់២១២ ក្រុមហ៊ុនវីននឺសផាកថ្មី រួចមកកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត ចុះទៅដល់កន្លែងកើតហេតុធ្វើការហ៊ុំព័ទ្ធការពារកន្លែងកើតហេតុ ។

រហូតដល់ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨និង៣០នាទី លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកន្លងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត និងលោកវេជ្ជបណ្ឌិតអ៊ុង សុវណ្ណឌី សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ  ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក កែវ ចាន់វាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅពិនិត្យនិងស្រាវជ្រាវដល់កន្លែងកើតហេតុ។

ដោយ លទ្ធផលនៃការស្រាវជ្រាវ ការសន្និដ្ឋាន៖​ ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព  ការឆែកកាមេរ៉ាសុវត្ថិភាព ការស្ដាប់ចម្លើយសាក្សីបំភ្លឺ  គ្រូពេទ្យជំនាញនិងសមត្ថកិច្ចអាចសន្និដ្ឋានបានថា:សាកសពស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីខ្វះជាតិកាស្យូមនិងជាតិស្ករ (Arret Cardiapue)។

បច្ចុប្បន្ន៖ ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត និងមានការឯកភាពពីលោក ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត សាកសពបានបញ្ជូនតាមរថយន្ដ យកទៅប្រគល់ជូនកម្លាំងជំនាញការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ រក្សាទុកនៅសាលរក្សាសពវត្តស្ទឹងមានជ័យដើម្បីបន្តច្បាប់ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed