ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សប្បាយចិត្តនឹងចំណាយលុយរដ្ឋរាប់រយ-ពាន់លានរៀលពីការងារជួសជុលផ្លូវលំ
តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា នៅឆ្នាំ ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវដឹកនាំលោកប្រធានមន្ទីរ លីវ សំណាង ទទួលបានគម្រោងថែទាំផ្លូវលំខួបនិងថែទាំផ្លូវប្រចាំជាច្រើនគម្រោង។ គម្រោងនិមួយៗដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ទទួលបានពីថ្នាក់ជាតិតាមការចចារថ្លៃនោះ គឺ មានតម្លៃរាប់រយលានរៀល រហូតពាន់លានរៀលទៀតផង។ ប្រធានមន្ទីរចំណេញកប់ក្តោងពីការ ដែលគ្រឿងចក្ររបស់លោកជាអ្នកថែទាំផ្លូវនោះមួយតង់ទៀតផង។ ប្រភពបង្ហើបថា ការចំណាយថវិកាលើការងារអនុវត្តន៍គម្រោងដែលទទួលបានពីថ្នាក់ជាតិលោក លីវ សំណាងតែងតែចាត់ចែងដោយខ្លួនឯង និងមិនសូវបង្ហាញចំនួនទឹកប្រាក់និងតម្លៃថវិកាចំណាយក្នុងការអនុវត្តន៍គម្រោង ខាត ឬចំណេញឱមន្ត្រីនៅក្នុងមន្ទីរដឹងនោះទេ។ ដូច្នេះការចំណាយ,ចំណេញតិច ឬច្រើនពីការងារទទួលការជុសជុលផ្លូវលំទាំងអស់ក្នុងខេត្តតាកែវ មានតែលោកប្រធានមន្ទីរនិងមន្ត្រីស្និទ្ធ២-៣រូបដែលដឹងរឿងនេះ។មន្ត្រីភាគច្រើននៅក្នុងមន្ទីរ មិនដឹងអំពីការចំណាយឬចំណូលសម្រាប់ការថែទាំផ្លូវលំ នៅក្នុងខេត្តតាកែវនោះឡើយ ហើយជាងនេះទៅទៀត គឺគ្រឿងចក្ររបស់លោកប្រធានមន្ទីរផ្ទាល់ដែលជាអ្នកថែទាំផ្លូវនោះ។ គួរបញ្ជាក់ថា ថ្មីៗនេះលោក…