(ខេត្តព្រះសីហនុ ) ៖ កម្លាំងនគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលបានប្រើហិង្សា បណ្តាលឲ្យជនរងគ្រោះស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់(ដោយប្រើដំបងឈើវាយទៅលើជនរងគ្រោះ) នៅឃុំបិតត្រាំង ស្រុកព្រៃនប់ កាលពី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ជាង៧យប់ នៅចំណុចដែកកោង ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនសង្ស័យទាំង២នាក់៖

១,ឈ្មោះ សឿន ដារ៉ូ ភេទប្រុសអាយុ ៣២ ឆ្នាំ មុខរបរ ជាងជួសជុលរថយន្តមានទីលំនៅស្នាក់នៅភូមិ១សង្កាត់ លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ជាជនដៃដល់ប្រើដំបងឈើវា.យ) និង ២,ឈ្មោះ អាន គឹមហឿន ភេទ ប្រុសអាយុ៤៥ឆ្នាំ មុខរបរយាមដី មានទីលំនៅស្នាក់នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់បានធ្វើ សកម្មភាពប្រើដំបងឈើមូលនិងដៃវាយទៅលើជនរង គ្រោះចំនួន០២នាក់៖ ១,ឈ្មោះ សុក វីន ហៅម៉ាប់ ភេទប្រុសអាយុ២៨ ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅកំណើត ភូមិត្រែងពក ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ត្រូវចំ កញ្ចឹង ក ខាង ក្រោយ ផ្នែកខាងឆ្វេង ០១ដំបង បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅពេទ្យមណ្ឌលសុខភាពឃុំរាម)និង២,ឈ្មោះ មាន ផាឃឹន ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកដឹកជញ្ជូនក្រុមហ៊ុនE Gets មានទីលំនៅកំណើតភូមិត្រែងពក ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត បច្ចុប្បន្នស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ត្រូវចំក្បាលខាងក្រោយ០១ដំបងនិងខ្នង០២ដំបង(ស្រាល) ។

មូលហេតុ មកពីជនរងគ្រោះឈ្មោះ សុក វីន ហៅម៉ាប់ បានផឹកស្រាស្រវឹង ទៅចាប់ដៃចាប់ជើងកូនស្រី ជនបង្កឈ្មោះ អាន គឹមហឿន នៅកណ្តាលផ្លូវ រួចកូនស្រីជនបង្កនោះបានមកប្រាប់ឪពុក ហើយឪពុកខឹង ក៍ចេញពី ផ្ទះជាមួយអ្នកភូមិជាប់គ្នាម្នាក់ទៀត រួចធ្វើសកម្មភាពយកដំបងវាយទៅលើជនរងគ្រោះតែម្តង។

បន្ទាប់ពីទទួលពត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបិតត្រាំង ចុះទៅកន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាមៗតែម្តង។
+វត្តតាងចាប់យករួមមាន៖
-ដំបងឈើមូលចំនួន០៣កំណាត់។
-ទូរស័ព្ទដៃ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្តតាង បាននាំយកមក
អធិការដ្ធាននគរបាលស្រុកព្រៃនប់ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed