Category: ព័ត៌មានអន្តរជាតិ

ប្រធានគណបក្សនៃរដ្ឋធានីហាណូយរបស់វៀតណាមលាលែងពីតំណែង

ប្រធានគណបក្សនៃរដ្ឋធានីហាណូយរបស់វៀតណាមលាលែងពីតំណែង (ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបាននិយាយនៅថ្ងៃពុធនេះថា លោក Dinh Tien Dung ប្រធានគណបក្សនៃរដ្ឋធានីហាណូយរបស់វៀតណាម បានលាលែងពីតំណែង ដែលជាមន្ត្រីជាន់ខ្ពស់ចុងក្រោយបង្អស់បានចាកចេញពីតំណែង ខណៈដែលគណបក្សកុម្មុយនិស្តវៀតណាម កំពុងធ្វើការផ្លាស់ប្តូរដ៏ធំមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០២៤។

លោកប្រធានាធិបតី ពូទីន បានមកដល់ទីក្រុងហាណូយប្រទេសវៀតណាម

(ហាណូយ) ៖លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអញ្ជើញដល់ប្រទេសវៀតណាមហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ២០ មិថុនានេះ ដើម្បីជួបពិភាក្សាជាមួយមេ ដឹកនាំរបស់ប្រទេសនេះ បន្ទាប់ពីបានបញ្ចប់សន្ធិសញ្ញាការពារជាតិជាមួយកូរ៉េខាងជើងសម្រាប់ការឈប់សំចតចុងក្រោយរបស់លោកក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសចំនួនពីរនៅតំបន់អាស៊ី។ ទស្សនកិច្ចរបស់លោក ពូទីន នៅវៀតណាម ពេលនេះ បង្ហាញពីឥទ្ធិពលរបស់រុស្ស៊ី នៅអាស៊ីអាគ្នេយ៍ខណៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កំពុងស្ថិតនៅក្នុងប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ (២០ មិថុនា) នេះ ជាលើកដំបូងក្នុង រយៈ…

ប្រធានាធិបតីVladimir Putinនិយាយថា រុស្សុីនិង កូរ៉េខាងជើងចង់សហការគ្នាដើម្បីយកឈ្នះលើការដាក់ទណ្ឌកម្មដឹកនាំដោយអាមេរិក

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីរាយការណ៍ថា លោកប្រធានាធិបតី Vladimir Putin បានទៅដល់ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធសប្ដាហ៍នេះ។ លោកប្រធានាធិបតីនិយាយថា ប្រទេសទាំងពីរចង់សហការគ្នាយ៉ាងជិតស្និទ្ធដើម្បីយកឈ្នះលើការដាក់ទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាមេរិក ចំពោះមុខការប្រឈមដាក់គ្នាកាន់តែខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោន។ យោងតាមទីភ្នាក់ងារសារព័ត៌មាននានា បានឲ្យដឹងថា លោក Putin ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅឯអាកាសយានដ្ឋានទីក្រុងព្យុងយ៉ាង ដោយកម្រាលព្រំក្រហមក្រោមវត្តមានមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។ លោក Putin ដែលធ្វើដំណើរទៅកាន់កូរ៉េខាងជើងជាលើកដំបូងក្នុងរយៈពេល ២៤ ឆ្នាំ បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលបានចេញផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនប៉ុន្មានម៉ោងមុនទៅដល់ទឹកដីកូរ៉េខាងជើងថា លោកកោតសរសើរចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ប្រទេសនេះ លើសកម្មភាពយោធារបស់លោកនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមការលុកលុយពេញបន្ទុកលើប្រទេសជិតខាងកាលពីឆ្នាំ ២០២២។ លោកនិយាយថា បណ្តាប្រទេសនឹងបន្តប្រឆាំងយ៉ាងម៉ឺងម៉ាត់…

មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ប្រកាសមិនឱនក្បាលចំពោះចិន

តៃប៉ិ៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃពុធ ទី១៩ ខែមិថុនានេះ បានប្រកាសយ៉ាងហ្មឺងម៉ាត់ថា ខ្លួននិងពលរដ្ឋតៃវ៉ាន់នឹងមិនចុះញ៉មចំពោះសម្ពាធរបស់ចិនឡើយ ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ។ លោក Lai Ching-te បានថ្លែងដូច្នេះថា «ការក្រសោប យកតៃវ៉ាន់ គឺជាគោលនយោបាយជាតិមួយរបស់សាធារណរដ្ឋប្រជាមានិតចិន។ ជាការបន្ថែមពីលើកម្លាំងយោធា ពួកគេបានបង្កើនវិធីសាស្ត្រសម្លុតគំរាម ដើម្បីបង្ខំឱ្យតៃវ៉ាន់ចុះចាញ់។ ប៉ុន្តែ តៃវ៉ាន់នឹងមិនចុះញ៉មសម្ពាធទាំងនោះឡើយ ហើយប្រជាជនតៃវ៉ាន់នឹងការពារដាច់ខាតនូវអធិបតេយ្យជាតិ ក៏ដូច ជា ប្រកាន់យកប្រជាធិបតេយ្យ…